សំណើ​រុស្ស៊ី​ឆ្ពោះ​ទៅ​រក​ច្រកចេញ​ពី​វិបត្តិ​នៅ​តំបន់ Gaza ប៉ាឡេស្ទីន

ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. យប់ស្អែក នឹងពិភាក្សាទៅលើគម្រោងនៃសេច ក្តីសម្រេចដាក់ចេញដោយរុស្ស៊ី នៅតាមមុខព្រួញនេះ ប្រសិនបើទៅទល់ល្ងាច នេះនៅតែមិនអាចអនុម័តយកទេសេចក្តីថ្លែងការណ៍របស់ប្រទេសម៉ារ៉ុកតាងនាម ឲ្យ ”សម្ព័ន្ធអារ៉ាប”។ ម៉ូស្គូអះអាងថា សំណើខ្លួនមានលក្ខណៈអព្យាក្រឹត ដាច់ខាត។

តាមដែលតំណាងអចិន្ត្រៃយ៍របស់សហព័ន្ធរុស្ស៊ីប្រចាំនៅ អ.ស.ប. លោកអគ្គ រដ្ឋទូត Vitaly Chourkine បានថ្លែង បើទៅទល់ល្ងាចនេះ គ្មានប្រទេសណាមួយ ថ្លែងជំទាស់ទេ នោះសេចក្តីថ្លែងការណ៍របស់ “ សម្ព័ន្ធអារ៉ាប” ត្រូវសន្មត ថា អនុម័តយកជាស្វ័យប្រវត្ត។ ប៉ុន្តែតាមព័ត៌មានលេចឮចេញមកពីប្រភពសម្ងាត់ ស.រ.អា. ទទូចឲ្យបញ្ចូលទៅក្នុងសេចក្តីថ្លែងការណ៍នោះគឺ ការរំលឹកអំពីការ បាញ់ផ្លោងនៃកាំជ្រួចមីស្ស៊ីល និងរ៉ុកកែតពីខាងពួកឧទ្ទាមនៃចលនាប៉ាឡេ ស្ទីនHamas។មិនតែប៉ុណ្ណោះស.រ.អា.ក៏ចង់ឃើញក្នុងឯកសារនោះទាំងចំណុច ដែលថា រដ្ឋអ៊ីស្រាអែលមានសិទ្ធិដើម្បីស្វ័យការពារខានមិនបាន។ ការទាមទារនេះ បែរទៅជាមិនអាចទទួលយកបានដោយពួកអ្នកតាក់តែង សេចក្តីថ្លែងការណ៍ នោះឡើយ។

ប្លែកខុសពីអត្ថបទនៃសេចក្តីថ្លែងការណ៍នោះ គម្រោងនៃសេចក្តីសម្រេច ដាក់ចេញ ដោយរុស្ស៊ី គឺពាំជាប់ទៅដោយឃ្លាដែលអព្យាក្រឹតជាអតិបរិមា។ សំណើរុ ស្ស៊ីមាន៣ចំណុចធំៗ៖ទី១គឺទាមទារឲ្យបញ្ឈប់អំពើហិង្សា ឲ្យឈប់បាញ់ គ្នាជាបន្ទាន់ និងទាំងស្រុងដែលនាំទៅកាន់ការស្តារឡើងវិញ ភាពស្ងប់សុខស្រួល នៅលើដែនដីប៉ាឡេស្ទីន។ ទី២ រុស្ស៊ីអំពាវនាវឲ្យកោះប្រជុំយ៉ាងប្រញាប់ ប្រញាល់ជំនួបក្នុងជាន់ ថ្នាក់រដ្ឋមន្ត្រីនៃ៤អន្តរការីអន្តរជាតិ គឺរុស្ស៊ី ស.រ.អា. សហភាពអឺរ៉ុប និងអ.ស.ប. ដើម្បីផ្តល់ការគាំទ្រដល់ការខំប្រឹងប្រែងឆ្ពោះទៅរក ច្រកចេញឲ្យ បានយ៉ាងឆាប់បំផុត ពីស្ថានការណ៍វិបត្តិដែលកើតឡើង។ ទី៣ ឯក សាររុស្ស៊ីអំពាវនាវអ៊ីស្រាអែល និងរដ្ឋអំណាចប៉ាឡេស្ទីនឲ្យ ស្តារឡើងវិញ ដោយកុំបង្អែបង្អង់ឡើយ ដំណើរការចរចាពោរពេញទៅដោយខ្លឹមសារ លុះ សម្រេចឲ្យបានជាកិច្ចព្រមព្រៀងសន្តិភាព ដែលជួយឲ្យដោះស្រាយបានរួច គ្រប់តែបញ្ហាដែលជាប់ក្នុងទំនាស់។

មិនតែប៉ុណ្ណោះ គម្រោងនៃសេចក្តីសម្រេចដាក់ចេញដោយរុស្ស៊ី ក៏ស្នើទៅ រាល់សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ឲ្យផ្តន្ទាទោស “អំពើហិង្សាណា ដែល ប្រឆាំងនឹងបណ្តាជនស៊ីវិល” បូកទាំងអំពើភេរវកម្ម ហើយអំពាវនាវទៅកាន់ភាគី បដិបក្ខឲ្យបង្កើតជាច្រកផ្លូវសុវត្ថិភាព សម្រាប់ការដឹកជំនួយមនុស្សធម៌ទៅ ផ្គត់ ផ្គង់ដល់បណ្តាជនប៉ាឡេស្ទីន ព្រមទាំងឲ្យបញ្ចេញប្រតិកម្មសមស្រប និងទាន់ពេលវេលា តបនឹងការគំរាមសេដ្ឋកិច្ចដែលចោទនៅពីមុខអាជ្ញាធរ ប៉ាឡេស្ទីន៕ ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close