រថយន្ត​ដឹក​ទឹក​បរិសុទ្ធ​បើក​បុក​លោក​យា​យ​ម្នាក់​ដើរ​ឆ្លង​ផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ពី​ក្រោយ​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ កាលពីវេលាម៉ោង៥ និង២៥ នាទីទៀបភ្លឺ ថ្ងៃទី២១ វិច្ឆិកា ២០១២ នៅលើផ្លូវលេខ២៧១ ទល់មុខមន្ទីរពេទ្យព្រះកុសុមៈ ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លោកយាយម្នាក់ ត្រូវរថយន្តដឹកទឹកបរិសុទ្ធមួយគ្រឿង បុកបណ្តាលឲ្យដួលបោកក្បាលពីក្រោយរងរបួសធ្ងន់ ខណៈពេលដើរឆ្លងផ្លូវទៅសុំសីលវត្ត នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ។

ប្រភពព័ត៌មានពីសាច់ញាតិលោកយាយរងគ្រោះ បានឲ្យដឹងថា លោកយាយមានឈ្មោះ ប៊ុន ណារ័ត្ន អាយុ ៧៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ដោយសារថៃ្ងនេះជាថ្ងៃពេញបូរមី លោកយាយតែងតែទៅសុំសីលវត្ត ក្នុងមន្ទីរពេទ្យព្រះកុសុមៈ ។

មុនពេលកើតហេតុ គាត់បានដើរឆ្លងផ្លូវ២៧១ ពីលិចទៅកើត ក្នុងគោលបំណងទៅសុំសីលនៅវត្ត ដែលមានទីតាំង នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្រាប់តែមានរថយន្តដឹកទឹកបរិសុទ្ធ ពណ៌ខៀវ បើកបរពីជើងទៅត្បូង បានបើកទៅបុកស្រ្តីរូបនោះ កំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យដួលបោកក្បាលពីក្រោយ រងរបួសធ្ងន់ ។ ចំណែករថយន្តបង្ក ព្យាយាមបន្ថែមល្បឿនឆ្ពោះទៅទិសខាងត្បូង៕

ដោយ៖ ហេង នាង

លោកយាយដែលត្រូវរថយន្តដឹកទឹកបរិសុទ្ធបុកបណ្តាលឲ្យដួលបោកក្បាលពីក្រោយរងរបួសធ្ងន់ ខណៈពេលដើរឆ្លងផ្លូវទៅសុំសីលវត្ត នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ។

Related Articles

Back to top button
Close
Close