អ្នកវិទ្យាសាស្រ្តបោះជំរំសិក្សាពីសត្វក្នុងសមុទ្រ
មានការរំពឹងថាអ្នកវិទ្យាសាស្រ្តទាំងឡាយដែលកំពុងតែស្ថិតនៅកោះTasmanian នៅប្រទេសអូស្ត្រាលីភាគខាងត្បូងដែលកំពុងចូលរួមនៅក្នុងសិក្ខា សាលារយៈ ពេលពីរសប្តាហ៍នឹងរៀបចំជាឯកសារថ្មីចំនួន២០ ប្រភេទខុសៗគ្នាស្តីពីជីវិតសត្វ ក្នុងសមុទ្រ។
អ្នកវិទ្យាសាស្រ្តទាំងឡាយដែលអញ្ជើញមកពីប្រទេសមួយ ចំនួនដូចជាសហរដ្ឋ អាម៉េរិក កោះ Galapagos ប្រទេសឥណ្ឌូណេស៊ី និងប្រទេសឈីលីកំពុងតែស្នាក់នៅ កន្លែងស្នាក់អាស្រ័យធម្មតាមួយនៅ កោះ Maria ដោយមានអគ្គិសនីប្រើប្រាស់ មាន កំណត់។
ការបោះជំរំរយៈពេលពីរសប្តាហ៍នេះនឹងនាំមកនូវព័ត៌មាននៃការស្រាវជ្រាវពាក់ព័ន្ធនឹង ថ្មប៉ប្រះទឹកពីអ្នកមុជទឹករាប់រយនាក់មកពី ៣៦ប្រទេស។
លោក Ed Parnell មកពីវិទ្យាស្ថាន សិក្សាពីសមុទ្រ Scripps ពីសហរដ្ឋអាម៉េរិក បានមានប្រសាសន៍ថាមុនពេលមានការសិក្សាស្រាវ ជ្រាវនេះ គេគ្មានព័ត៌មានស៊ីសង្វាក់ គ្នាពីជីវិតសត្វសមុទ្រនោះទេ៕ (Radio Australia)