ក្រុម​អវកាសយានិក​អន្តរជាតិ​មួយ​លើក​ថ្មី​ទៀត​បាន​ត្រឡប់​មក​ដល់​ផែនដី​វិញ

ក្រុមអវកាសយានិកអន្តរជាតិនេះមានគ្នា ៣នាក់ដែលជាក្រុមទី៣២ បន្ទាប់ពីបាន ស្នាក់ធ្វើការស្រាវជ្រាវក្នុងស្ថានីយអវកាសអន្តរជាតិSSIអស់ជាង៤ខែនិយាយឲ្យ ចំគឺអស់១២៧ថ្ងៃ នៅវេលាម៉ោង៥និង៥៣នាទីព្រឹកមិញបានហោះត្រឡប់មកដល់ ផែនដីវិញ តាមរយៈយានអវកាសរុស្ស៊ីធុន Soyuz TMA-05M។

អ្នកអវកាស៣នាក់នោះ គឺជាតិរុស្ស៊ីលោក Yuri Malenchenko ជាតិអាមេរិកាំង លោកស្រី Sunita Williams និងជាតិជប៉ុនលោក Akihiko Hachide បានត្រឡប់មក ដល់ដីវិញ ប្រកបដោយសុវត្ថិភាព។ យានអវកាសដែលបានផ្ទុកគេមក បានចុះចត នៅឯវាលស្មៅនៃសាធារណរដ្ឋកាហ្សាក់ស្ថាន។ មជ្ឍមណ្ឌលខាងបញ្ជា លើការហោះហើររបស់គេដែលស្ថិតនៅលើដីបានតាមដានជាប់ជានិច្ចអំពីការហោះ ចុះនៃយានអវកាសនោះ តាំងពីវាផ្តាច់ខ្លួនចេញពីស្ថានីយអវកាសអន្តរជាតិ SSI នៅកំពស់ ៤១២គ.ម.រហូតមកនៅកំពស់ ១៣៩គ.ម.កាលដែល Capsule ជាទីដែល មានអ្នកអវកាសទាំង៣នាក់ស្ថិតនៅខាងក្នុង ផ្តាច់ខ្លួនចេញពីយានអវកាស Soyuz ផ្ទាល់ ហើយកាលដែលនៅសល់តែ ១០,៨គ.ម. ដល់ផ្ទៃផែនដីផ្ទាល់ ឆ័ត្រ យោងរបស់ Capsule នោះបានដម្លោះទប់ល្បឿនវា ឲ្យធ្លាក់ចុះដោយ សន្សឹមៗលុះមកដល់ដីផ្ទាល់តែម្តង។

ប្រតិបត្តិការខាងតាមដានយានដែលផ្ទុកអ្នកអវកាសទាំងនោះឲ្យចុះចត ប្រកប ដោយសុវត្ថិភាពមកដល់ដី គឺត្រូវបានធានាដោយយន្តហោះ ៣គ្រឿង ឧទ្ធម្ ភាគចក្រ១២គ្រឿង និងរថយន្តពិសេស ៦គ្រឿងខាងស្វែងរកទីកន្លែងចុះចត ដែល មានស្មៅដុះស៊ុបទ្រុបលើដែនដី កាហ្សាក់ស្ថាន។

ក្នុងអំឡុងពេល ១២៧ថ្ងៃ ដែលគេបានស្នាក់ធ្វើការស្រាវជ្រាវក្នុងស្ថានីយអវកាស អន្តរជាតិSSIដែលជាមន្ទីរពិសោធន៍អន្តរជាតិប្រចាំនៅអវកាសតាំងពីឆ្នាំ២០០០ មកក្រុមអវកាសយានិករុស្ស៊ី អាមេរិកាំង ជប៉ុនចេះបំពេញបានការពិសោធន៍វិទ្យា សាស្ត្រចំនួន៤០ បានចេញទៅធ្វើការនៅឯភាគខាងក្រៅនៃស្ថានីយនេះ គឺក្នុង លំហល្ហល្ហេវនៃអវកាសផ្ទាល់អស់ប៉ុន្មានលើកបានបំពេញអស់ ប៉ុន្មានលើកដែរ ប្រតិបត្តិការខាងទទួលយានអវកាសរុស្ស៊ីធុន Progress ដែលផ្ទុកស្បៀងពីផែនដី ទៅផ្គត់ផ្គង់ឧបត្ថម្ភដល់តម្រូវការគេមួយលើកៗទម្ងន់២តោន ក្នុងនោះមាន គ្រឿងបរិភោគ ទឹកហូប ខ្យល់អុកស៊ីហ្ស៊ែនសម្រាប់ដកដង្ហើម និងរបស់ប្រើប្រាស់ ផ្សេងៗ។ ឥឡូវនៅបន្តបេសកកម្មក្នុងស្ថានីយអវកាសអន្តរជាតិ SSI មាន អវកាសយនិកអន្តរជាតិមួយក្រុមផ្សេង មានគ្នា៣នាក់ដែរ តាមលេខរៀងជាក្រុមទី ៣៣ ក្នុងនោះគឺជាតិរុស្ស៊ី ២នាក់ និងជាតិអាមេរិកាំង ១នាក់៕ដោយ កែវ ឆាយា (RFI)

Related Articles

Back to top button
Close
Close