រដ្ឋាភិបាលជប៉ុនសម្រេចរំលាយសភា
ដូចបានការសន្យានាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihiko Noda បានសម្រេច រំលាយសភានៅថ្ងៃសុក្រនេះហើយការបោះឆ្នោតសភាមុនកំណត់នឹងធ្វើឡើងនៅ ថ្ងៃទី១៦ធ្នូខាងមុខ។ការរំលាយសភាដោយរដ្ឋាភិបាលនឹងអាចធ្វើឲ្យគណបក្ស កាន់អំណាចរបស់លោកនាយករដ្ឋមន្រ្តីបច្ចុប្បន្នចុះទន់ខ្សោយហើយការរៀប ចំបោះឆ្នោតមុនកំណត់ទំនងជានឹងអាចបើកផ្លូវឲ្យ គណបក្សសេរីប្រជាធិប តេយ្យ ដែលជាគណបក្សប្រឆាំងចូលមកកាន់អំណាចនៅជប៉ុនសាជាថ្មីម្តង ទៀត។
ជីវិតនយោបាយរបស់ជប៉ុនត្រូវជាប់គាំង។ ចាប់តាំងពីមានគ្រោះមហន្តរាយ នៅ Fukushima ប្រជាជនជប៉ុនលែងជឿទុកចិត្តទៅលើរដ្ឋាភិបាលរបស់ខ្លួនដែល ពួកគេចាត់ទុកថា គ្មានសមត្ថភាព និងចេះតែភពួកគេ មិនឈប់ពីទំហំគ្រោះថ្នាក់ រោងចក្រនុយក្លេអ៊ែរ។ស្ថិតក្នុងស្ថានភាពបែបនេះ នាយករដ្ឋមន្រ្តីជប៉ុន បច្ចុប្បន្ននាយករដ្ឋមន្រ្តីទី៦ក្នុងរយៈពេល៦ឆ្នាំកាន់តែអប្រជាប្រិយភាពនិងទទួល ការដាក់សម្ពាធពីគណបក្សប្រឆាំងផង។
ការចុះទន់ខ្សោយរបស់គណបក្សកាន់អំណាចត្រូវបានគេមើលឃើញយ៉ាងច្បាស់ ព្រោះដើម្បីឲ្យគណបក្សប្រឆាំងនៅព្រឹទ្ធសភាសុខចិត្តបោះឆ្នោតឲ្យច្បាប់ ដែលរដ្ឋាភិបាលស្នើឡើងម្តងៗ លោកនាយករដ្ឋមន្រ្តីNoda សុខចិត្តធ្វើតាម ការទាមទាររបស់គណបក្សប្រឆាំង ដែលចង់ឲ្យគេរំលាយសភា។ សភាជប៉ុនដែល មាន សំឡេងភាគច្រើនមកពីគណបក្សកាន់អំណាច។
ជាថ្នូនឹងការរំលាយសភាលោកNodaទាមទារបានសម្រេចពីរលើកឲ្យសមាជិកព្រឹទ្ធ សភា មកពីគណបក្សប្រឆាំងបោះឆ្នោតពីរលើក គឺអនុម័តលើច្បាប់បង្កើនប្រាក់ ពន្ធលើសម្ភារៈប្រើប្រាស់ និងបន្ទាប់មកទៀត គឺច្បាប់ដែលអនុញ្ញាតឲ្យរដ្ឋាភិ បាលមានសិទ្ធិបោះពុម្ពបន្ថែមមូលប័ត្របំណុល។គួរដឹងថា បើរដ្ឋាភិបាលមិនអាច បោះពុម្ពលក់មូលបត្របំណុលទេ នោះរដ្ឋជប៉ុននឹងគ្មានលុយក្នុងហិបប្រាក់ សម្រាប់យកទៅបើកប្រាក់ខែ ឲ្យបុគ្គលិករដ្ឋ នៅខែធ្នូខាងមុខនេះទេ។
បន្ទាប់ពីការរំលាយសភា ដែលមានយល់ព្រមចុះព្រះហស្តលេខាដោយព្រះចៅ អធិរាជ Akihito គេបានគ្រោងថា នឹងយកថ្ងៃទី១៦ធ្នូសម្រាប់ការបោះឆ្នោត ជ្រើសរើសសមាជិកសភាឡើងវិញ។
អ្នកតាមដាននយោបាយមួយចំនួនវាយតម្លៃថាដោយសារអប្រជាប្រិយភាពខ្លាំង គណបក្សប្រជាធិបតេយ្យជប៉ុន ដែល ទើបនឹងចូលកាន់អំណាចនៅជប៉ុន ទើបតែបាន ៣ឆ្នាំ នោះអាចនឹងបាត់បង់ឱកាសដឹកនាំប្រទេស នៅក្រោយការបោះឆ្នោត សភានៅពេលខាងមុខ។គេបានវាយតម្លៃថា គណបក្សប្រឆាំងបច្ចុប្បន្ន គឺគណ បក្សសេរីប្រជាធិបតេយ្យ នឹងអាចត្រលប់មកដឹកនាំប្រទេសឡើងវិញ។ ប្រសិនបើគណ បក្សសេរីប្រជាធិបតេយ្យឈ្នះឆ្នោត នោះគឺលោកShinzo Abe ប្រធានបក្ស ដែលនឹងឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីជប៉ុន។
ទោះជាជប៉ុនផ្លាស់ប្តូរគណបក្សកាន់អំណាចនាយករដ្ឋមន្រ្តីជប៉ុនថ្មីនឹងនៅ តែប្រឈមមុខដោះស្រាយបញ្ហាសេដ្ឋកិច្ចចេះតែធ្លាក់ចុះដែលផ្ទុយនឹងកំណើន សេដ្ឋកិច្ចរីកចំរើនទៅមុខរបស់ចិន។ បញ្ហាមួយទៀត គឺបូរណភាពទឹកដី ដោយ ជប៉ុនត្រូវប្រឈមមុខជាមួយចិនក្នុងជម្លោះដណ្តើមកោះ៕ដោយ ឈាង បុប្ផា (RFI)