រដ្ឋមន្រ្តីក្រសួងព័ត៌មានទាមទាររកឈ្មោះនិងចំនួនអ្នកទោសនយោបាយនៅកម្ពុជា
ភ្នំពេញ៖ នៅក្នុងមណ្ឌលព័ត៌មានកាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ២០១២នេះ លោកខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទាមទារឲ្យគណបក្ស ប្រឆាំងបង្ហាញឈ្មោះ និងចំនួនអ្នកទោសនយោបាយនៅកម្ពុជា។
ការលើកឡើងយ៉ាងដូច្នេះក្នុងការឆ្លើយតបទៅនិងការធ្វើសកម្មភាពប្រឆាំងទាមទារឲ្យ រដ្ឋាភិបាលលើកលែងទោសអ្នកប្រឆាំង ម្តងហើយម្តងទៀត ខណៈពេលដែលកិច្ចប្រជុំកំពូលអាស៊ានកំពុងដំណើរការ ក្រោមការការពារសុវត្ថិភាពដ៏តឹងរ៉ឹងសំរាប់មេដឹកនាំកំពូលៗលើ ពិភព លោក ដែលអញ្ជើញមកចូលរួមកិច្ចប្រជុំនេះ។
លោករដ្ឋមន្រ្តីបន្តថា «គណបក្ស ប្រឆាំងធ្វើអីក៏ធ្វើទៅកុំឲ្យតែប៉ះពាល់ដល់ដំណើរការនៃកិច្ចប្រជុំកំពូលអាស៊ាន និងប៉ះពាល់ដល់សុវត្ថិភាពថ្នាក់ដឹកនាំ ហើយបក្សប្រឆាំងរាប់មកថាតើអ្នកណាខ្លះ ដែលជាអ្នកទោសនយោបាយ អោយឈ្មោះមក យើងនឹងពិនិត្យពិចារណា តែ បើអ្នកទោស ដែលជាប់ដោយរំលោភបទល្មើសព្រហ្មទណ្ឌ ជារឿងផ្សេង»៕
ដោយ៖ ហេង នាង