កម្ពុជាទទួលបានជំនួយបន្ថែមប្រមាណ៥៣​​លាន​​ដុល្លាអាមេរិក​​ពីប្រទេសចិន

ភ្នំពេញ៖ លោកនាយករដ្ឋមន្ត្រីចិន លោកវេនជាវប៉ាវ (Wen jiabao ) បានប្រកាសថា ប្រទេសចិនបានសម្រេចផ្តល់ ជំនួយប្រមាណ៥៣លានដុល្លា បន្ថែមទៀតដល់ប្រទេសកម្ពុជា ។ ការប្រកាសផ្តល់ជំនួយនោះត្រូវបានធ្វើឡើងក្នុងឱកាសនៃ ដំណើរទស្សនកិច្ចរបស់លោកវេន ជាវប៉ាវ មកប្រទេសកម្ពុជា កាលពីថ្ងៃ១៨ ខែវិច្ឆិកា ឆ្នាំ២០១២ និងជួបពិភាក្សា ការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ជំនួយការសម្តេចតេជោ   ហ៊ុន សែន លោកអៀង សុផល្លែត បាននិយាយថាជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងលោកនាយករដ្ឋ    មន្ត្រីចិន នៅព្រលប់ថ្ងៃទី១៨ ខែវិច្ឆិកា នេះ គឺប្រទសចិន បានសម្រេចផ្តល់ជំនួយបន្ថែមប្រមាណ៣២៩ លាន      យន់ស្មើនឹងប្រមាណ៥៣លានដុល្លាអាមេរិកដល់ប្រទេសកម្ពុជា សម្រាប់ការអភិវឌ្ឍន៍ធនធានទឹកក្នុងប្រទេស ។

លោកអៀង សុផល្លែត បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីទាំងពីរសន្យាថា នឹងជំរុញទំហំពាណិជ្ជកម្មឲ្យកើន  ដល់៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។ ទន្លឹមនោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកវេន ជាវ   ប៉ាវ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើឯកសារស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនៃព្រះរាជា  ណាចក្រកម្ពុជា ជាមួួយរដ្ឋាភិបាលចិន ដែលត្រូវបានចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរ ញវត្ថុ គាត ឈន់ និងលោកចេន ដេមីញ ( CHEN DEMING ) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសាធារណរដ្ឋប្រជាមា និតចិន ។

លោកអៀង សុផល្លែត បានបន្ថែមថាក្រៅពីនោះលោកវេន ជាវប៉ាវ បានសន្យាថាចិន នឹងពិនិត្យចំពោះសំ ណើរបស់កម្ពុជា ដែលស្នើសុំឲ្យមានជំនួយបន្ថែមទៀត ។ ទន្ទឹមនោះចិន បានសន្យាផងដែរថានឹងបន្តគាំទ្រប្រ    ទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច ៕

ដោយ៖ ភារុណ

Related Articles

Back to top button
Close
Close