រថយន្ត​មួយ​គ្រឿង​ដឹក​ផ្លែ​ស្វាយ​លើស​ចំ​ណុះ​បែក​កង់​ក្រឡាប់​របួស​ធ្ងន់២​ស្រាល​៧​នាក់​

កណ្តាល៖ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិ៤ ដែលស្ថិតនៅក្នុងពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយរថយន្តមួយគ្រឿងបានដឹកផ្លែស្វាយពេញ និងមានកម្មករអង្គុយលើនោះទៀត ។

លោក មាន សំណាង អធិការនគរបាល ស្រុកអង្គស្នួល បានឲ្យដឹងថា រថយន្តដែលគ្រោះថ្នាក់នោះម៉ាក ហ៊ីយ៉ាន់ដាយ ដែលដឹកផ្លែស្វាយពេញ បានក្រឡាប់ដោយសារតែ បែកកង់ បណ្តាលឲ្យ អ្នកជិះនៅ លើរថយន្ត រងរបួសធ្ងន់ស្រាលចំនួន៩នាក់ ក្នុងនោះរងរបួសធ្ងន់ពីរនាក់ និងស្រាលចំនួន៧នាក់។

លោកបានបន្តទៀតថា ក្រោយពេលកើតហេតុ សមត្ថកិច្ច របស់លោក បានមកដល់កន្លែងហេតុ និងបានជួយដឹកបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះ។

គួបញ្ជាក់ថាជនរងគ្រោះទាំង៩នាក់នោះសមត្ថកិច្ច មិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះ ទាំងនោះនៅឡើយទេ។ដោយឡែករថយន្តដែលបានគ្រោះថ្នាក់នោះត្រូវបានសមត្ថកិច្ចឲ្យ រថយន្តស្ទួចយកចេញពីផ្លូវដើម្បីសម្រួលចរាចរណ៍៕

ដោយ៖ ភារុណ

រថយន្តដែលគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយដឹកផ្លែស្វាយពេញក្រឡាប់ដោយសារតែបែកកង់ បណ្តាលឲ្យអ្នកជិះនៅលើរថយន្ត៩នាក់រងរបួសធ្ងន់ និងស្រាល។ (រូប dap)

Related Articles

Back to top button
Close
Close