ការគោរពព្រះបរមសពសម្តេចឪពីសំណាក់ ថ្នាក់ដឹកនាំ ពិភពលោក បាន បង្ហាញ ពីកិត្តិយស របស់កម្ពុជា

 

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍ទី ១៧ វិច្ឆិកានេះ នៅឯទីស្តីការគណៈរដ្ឋមន្ត្រី។ (រូប ឆាយ សុផល)

ភ្នំពេញ៖ គម្រោង នៃ ការ ចូល គោរព វិញ្ញាណក្ខន្ធ ព្រះបរមសពនៃព្រះបិតា ឯករាជ្យខ្មែរ នរោត្តមសីហនុ ត្រូវបាន ប្រកាសជា ផ្លូវ ការ ដោយមានការចូល រួមពីបណ្តា មេដឹកនាំ និងគណៈប្រតិភូជា ច្រើនមកពី បណ្តាប្រទេសអាស៊ាន និង ពិភពលោក។

លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានប្រាប់អ្នកសារព័ត៌មាននៅ ថ្ងៃសៅរ៍ទី ១៧ វិច្ឆិកានេះ នៅឯទីស្តីការ គណៈរដ្ឋមន្ត្រីថា ការគោរពនេះគឺកិត្តិយសមួយរបស់ ប្រទេសកម្ពុជា។

លោកបានលើកឡើងថា «ជាកិត្តិយស មួយ របស់ប្រទេសកម្ពុជា ដែលយើងអត់មានគ្រោងទេ ប៉ុន្តែ គណៈប្រតិភូទាំងអស់សុទ្ធតែបានសុំ ចូលទៅសម្តែងការគោរពចំពោះព្រះបរមសព។ នេះ គឺជាមោទ នភាពមួយចំពោះខ្មែរទាំងមូល»។

ទោះបីជាយ៉ាងនេះក្តី ក៏លោកមិនបាននិយាយថា លោក អូបាម៉ា ប្រធានាធិបតីអាមេរិក និងប្រតិភូ អាមរិកផ្សេងទៀតនឹងចូលគោរពព្រះបរមសពសម្តេចឪឡើយ៕ អត្ថបទ Sokharo Hang

Related Articles

Back to top button
Close
Close