លោក ស៊ី ជីនពីង បុរស​ខ្លាំង​ថ្មី​​នៃ​បក្ស​កុម្មុយនិស្ត​ចិន​

ថ្នាក់ដឹកនាំថ្មីកំពូលៗនៃបក្សកុម្មុយនិស្តចិន បានលេចចេញរូបរាងនិងបាន បង្ហាញខ្លួន ជាផ្លូវការហើយ ក្រោយការបិទបញ្ចប់សមាជបក្សម្សិលមិញ។ ដូចការរំពឹងគិតទុក លោក ស៊ី ជីនពីង(Xi Jinping) ដែលទើបបានឡើងថ្លែងសុន្ទរក ថាជាលើកដំបូង បានក្លាយជាបុរសខ្លាំងទីមួយថ្មីរបស់ចិន និងជាអគ្គលេខាធិការ បក្ស។ គ្មានការភ្ញាក់ផ្អើលទេចំពោះសមាសភាពនៅក្នុងជួរគណៈអចិន្ត្រៃយ៍ ដែលជាស្ថាប័នមានអំណាចកំពូលក្នុងបក្ស ប៉ុន្តែសមាជិកបានថយពី៩នាក់មក ត្រឹម ៧នាក់វិញ។

ជាផ្លូវការ និងដោយគ្មានការភ្ញាក់ផ្អើល ឥស្សរជននយោបាយជាន់ខ្ពស់ចិន ៧នាក់ បានមកជំនួសតំណែងសមាជិក ទាំង៩រូប នៃគណៈអចិន្ត្រៃយ៍ ដែលជាស្ថាប័ន កាន់អំណាចកំពូលរបស់បក្សកុម្មុយនិស្តចិន។ ទាំង៧រូប ក្នុងសម្លៀកបំពាក់ ស្រគត់ស្រគំ ពាក់ក្រវ៉ាត់កពណ៌ក្រហម៦នាក់ និងម្នាក់ទៀតពណ៌ខៀវបានឡើង បង្ហាញខ្លួននៅលើវេទិកា ដោយយឺតយ៉ាវអស់ជិតមួយម៉ោង។

តាមលំដាប់លំដោយ លោក ស៊ីជីនពីង (Xi Jinping) អាយុ៥៩ឆ្នាំ កើតក្រោយ សម័យបដិវត្តិមៅនិយម ជាអគ្គលេខាធិការបក្សថ្មី និងជាអនាគតប្រធានាធិបតី ចិននៅខែមីនាឆ្នាំ២០១៣ បានបង្ហាញវត្តមានដឹកមុខគេឡើងលើវេទិកា បន្ទាប់មក គឺលោក លី ខឺឈាំង (Li Keqiang) អនាគតនាយករដ្ឋមន្ត្រី ដែលជាបុរសខ្លាំង ទីពីរ។

លោក ស៊ី ជីនពីង បានថ្លែងទៅកាន់មិត្តអ្នកសារព័ត៌មានដ៏កកកុញ អំពីភាពចាំ បាច់របស់ចិនក្នុងពេលបច្ចុប្បន្ននេះថា “ប្រជាជនចិនជាជនជាតិដ៏ធំមួយដែលចង់ ចូលរួមចំណែកក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ដើម្បីមានសុភមង្គលទាមទារការ ប្រឹងប្រែងធ្វើការ។ ការទទួលខុសត្រូវដ៏ធំមហិមា ការប្រយុទ្ធតស៊ូ ជាពិសេសប្រឆាំងនឹង អំពើពុករលួយ បំបាត់ភាពក្រីក្រ គឺធំធេងគ្មានប្រៀប !”។

ឥស្សរជនកំពូលទាំង៥នាក់ផ្សេងទៀត ដែលទទួលតំណែងកំពូលនៅថ្ងៃនេះដែរ មានជាអាទិ៍ លោក លៀវ យុនចាន់ (Liu Yunshan) ទទួលបន្ទុកខាងឃោសនា អ្នកសង្គ្រោះសេដ្ឋកិច្ចចិន លោក វង់ ឈីចាន់ (Wang Qishan) ដែលមានពាក់ ក្រវ៉ាត់កពណ៌ខៀវ លោក ស្ហង់ ដេជន់ (Zhang Dejiang) ប្រធានបក្សកុម្មុយ និស្តចុងឈីង លោក យូ ស្ហេងហ្សេង (Yu Zhengsheng)ប្រធានបក្សកុម្មុយ និស្តសៀងហៃនិងលោក ស្ហង់ ហ្កៅលី (Zhang Gaoli)អ្នកទទួលបន្ទុក ទំនាក់ ទំនងជាមួយនឹងកូរ៉េខាងជើង។

ឥស្សរជននៃអំណាចកំពូលរបស់ចិនទាំង៧រូបថ្មីនេះ សុទ្ធតែជាអ្នកនយោបាយ របស់អតីតប្រធានាធិបតីចិន ជៀង ហ្សេមិន និងប្រធានាធិបតីបច្ចុប្បន្ន លោក ហ៊ូ ជិនតាវទាំងអស់និង ជាក្រុមដែលមានលំនឹង រវាងនិន្នាការអភិរក្សនិយម និងកំណែ ទម្រង់និយម។ កំណែទម្រង់ដែលមានអត្ថន័យគ្រប់យ៉ាង និងជ្រាលជ្រៅបំផុត សម្រាប់ ប្រទេសចិន។

គ្រាន់តែបានតែងតាំងសមាជិកគណៈអចិន្ត្រៃយ៍ភ្លាម អគ្គមគ្គុទ្ទេសក៍កូរ៉េខាង ជើង គីម ជុងអ៊ុន បានសម្តែងការអបអរនិងកោតសរសើរដល់លោក ស៊ីជីនពីង ដែល បានក្លាយជាប្រមុខដឹកនាំកំពូលប្រទេសចិន។ ចិនសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េ ខាងជើង។ ចំណែកប្រទេសជប៉ុនវិញ លោករដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញ ក្តីសង្ឃឹមរកឃើញទំនាក់ទំនងល្អនឹងទៅវិញមកជាមួយចិនដែលទើបមានថ្នាក់ដឹក នាំថ្មី៕ដោយ អៀង សុខម៉ិញ (RFI)

Related Articles

Back to top button
Close
Close