បុរសម្នាក់បើកឡានសេរីទំនើបទៅ​​​បុកម៉ូតូចំពីមុខបណ្តាល​​ឲ្យយុវជន​​​ម្នាក់រងរបួសជាទម្ងន់

ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសជាទម្ងន់សន្លប់ស្ដូកស្ដឹង បន្ទាប់ពីជួបគ្រោះថ្នាក់ ចរាចរណ៍មួយបង្កឡើងដោយរថយន្តតូយ៉ូតាតាកូ ម៉ា ស៊េរីទំនើបមួយគ្រឿងបើកបញ្ច្រាសទិសគ្នាបុកចំពីមុខ។ ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី វិច្ឆិកា ២០១២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្បែរចំណុចផ្ទះសំណាក់ឫស្សីកែវ ភូមិមិត្ត ភាព សង្កាត់ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីមន្ត្រីប៉េអឹមបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមិត្តហ្វូន រស់នៅភូមិអំពិល ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល រីឯម៉ូតូជនរងគ្រោះម៉ាក សេ១២៥ ស៊េរី ២០១០ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AR-1519 ត្រូវ រងខូចខាតយ៉ាងដំណំ។

ចំណែករថយន្តបង្កម៉ាកតូយ៉ូតាតាកូម៉ា ស៊េរីទំនើបពណ៌ទឹកប្រាក់ ពាក់ស្លាកលេខបណ្ដោះអាសន្ន ៥៥៩៥បើកបរដោយបុរសម្នាក់អាយុប្រហែលជាង៤០ឆ្នាំ មិនស្គាល់អត្តសញ្ញាណព្រោះបុរសនោះព្យាយាមលាក់បាំងអត្តសញ្ញាណ។

ប្រភពពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះជិះម្នាក់ឯងពីត្បូងទៅជើងខណៈពេលមកដល់ចំណុច កើតហេតុរថយន្តបង្កបានបើកវ៉ារថយន្តមួយគ្រឿងទៀតចូលចំណែកផ្លូវ របស់ម៉ូតូក៏បុកគ្នាពេញទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូដួល ខ្ទាតចម្ងាយ១០ម៉ែត្ររងរបួសសន្លប់ស្ដូកស្ដឹង ហើយប៉ូលិសក៏បានហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត្រ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តនិងម៉ូតូបានទទួលរងការខូចខាតយ៉ាងដំណំដូចគ្នា ហើយត្រូវបានគេដឹកយកទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាជាក្រោយ៕

Related Articles

Back to top button
Close
Close