រដ្ឋមន្រ្ដីការបរទេសអាម៉េរិកអញ្ជើញមកដល់ប្រទេសអូស្រ្តាលី
រដ្ឋមន្រ្ដីការបរទេសអាម៉េរិកបានអញ្ជើញមក ដល់ក្រុងអាឌឺឡែដ ដែលឋិតនៅភាគ ខាងត្បូងប្រទេសអូស្រ្ដាលី នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់ ប្រទេសអូស្រ្តាលីលើកនេះ។
លោកស្រី Hillary Clinton បានអញ្ជើញមកដល់ក្រុងអាឌឺឡែដយប់មិញ ក្រោយ ពីបានបញ្ចប់ការពិភាក្សាប្រចាំឆ្នាំពាក់ព័ន្ធនឹងកិច្ចការយោធារវាងប្រទេសអូស្រ្តា លី និងសហរដ្ឋអាម៉េរិក នៅទីក្រុង Perth ។
លោក Jay Weatherill អភិបាលរដ្ឋអូស្ត្រាលីខាងត្បូង មានប្រសាសន៍ថា ដំណើរទ ស្សនកិច្ចរបស់លោកស្រី Hillary Clinton គឺធ្វើឡើងដើម្បីពិនិត្យមើលមណ្ឌល នាវាចរណ៍ Techport នៅ Osborne ដែលបានចំណាយអស់ប្រាក់ ៣០០លានដុល្លារ ក្នុងការសាងសង់។
ភារកិច្ច ផ្លូវការដទៃទៀតរបស់ លោកស្រី Hillary Clinton មានរួមបញ្ចូល ទាំងការជួបប្រជុំជាមួយនឹងទេសាភិបាលរដ្ឋ និងមេទ័ពជើងទឹកលោក Kevin Scarce ផងដែរ។លោកស្រីនឹងចាកចេញពីទីក្រុងអាឌឺឡែដនៅថ្ងៃស្អែកនេះ៕
(Radio Australia)