កម្ពុជា-ចិននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន​​​នៅចុង​​សប្តាហ៍នេះ

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិ ចេញ ផ្សាយ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ បានឲ្យដឹងថា ប្រមុខ ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា-ចិន នឹង ចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅ អំឡុងចុងសប្តាហ៍នេះ។

ក្រសួងការបរទេសនឹងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថាតបតាមការអញ្ជើញ     របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកវេន ជា ប៉ាវ (Wenjiabao ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សន   កិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ។ក្នុងដំណើរបំពេញទស្សនកិច្ច នោះលោកនាយករដ្ឋមន្ត្រីចិន វេនជាប៉ាវ និងចូលគោរពព្រះវិញ្ញាណក្ខន្ធ័របស់ព្រះករុណាព្រះ បាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះមហាវរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពដែនដី និងឯក ភាព ជាតិខ្មែរ ។  លោកនាយករដ្ឋមន្ត្រីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា ។ បន្ទាប់មកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរនឹងធ្វើ ជាអធិបតី ក្នុង ពិធី ចុះហត្ថ  លេខាលើកិច្ចព្រមព្រៀងមួយចំនួនស្តីពីកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរផងដែរ ។

យ៉ាងណាក៏ដោយក្រសួងការបរទេសមិនបានបញ្ជាក់ទេថាតើកិច្ចព្រមព្រៀងនៃកិច្ចសហ ប្រតិបត្តិ ការដែលត្រូវចុះហត្ថលេខានោះទាក់ទងនឹងវិស័យណាខ្លះនោះទេ ៕

ដោយ៖ ភារុណ

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកវេន ជា ប៉ាវ (Wenjiabao ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន

Related Articles

Back to top button
Close
Close