ស្ថាប័ន​ស្រាវ​ជ្រាវ​អាល្លឺម៉ង់​ថា​ចិន​នាំ​មុខ​គេ​ក្នុង​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន​

ស្ថាប័នស្រាវជ្រាវអាល្លឺម៉ង់មួយ និយាយថាការបញ្ចេញឧស្ម័នកាបូនរបស់ពិភព លោក ដែលជា ទូទៅត្រូវបានគេបន្ទោសថានាំឲ្យមានការប្រែប្រួលបរិយាកាសនោះបានឈានដល់ កំរិតមួយ ខ្ពស់ ជាងគេបំផុតកាលពីឆ្នាំទៅមិញ ដោយធ្វើឲ្យ អត្រានេះដោយមានកំរិត២.៥% ខ្ពស់ជាងឆ្នាំ២០១០។

ប្រទេសចិនគឺសិ្ថតនៅជួរមុខគេក្នុងលំដាប់ពិភពលោក ដោយបញ្ចេញ ឧស្ម័ន កាបូនប្រហែល ជា ៥០%ច្រើនជាងសហរដ្ឋអាម៉េរិក។សហរដ្ឋអាម៉េរិកបានកាត់ បន្ថយ ការបញ្ចេញឧស្ម័នពុលសរុប ដោយសារអាម៉េរិកបានប្តូរទៅប្រើឧស្ម័នជំនួស ឲ្យធ្យូងថ្មសំរាប់ ការផលិតអគ្គិសនី។

ចំណែកប្រទេសឥណ្ឌា គឺស្ថិតនៅក្នុងលំដាប់ទីបី ដោយនាំមុខប្រទេសរុស្ស៊ី និងជប៉ុន។ របាយការណ៍នេះជាទូទៅមានសភាពស្របគ្នាទៅនឹងការវិភាគរបស់ទីភ្នាក់ងារ ថាមពលអន្តរជាតិ ដែលបានចេញបង្ហាញក្នុងឆ្នាំនេះដែរនោះថា ការកើនឡើងនូវ ការបញ្ចេញឧស្ម័នធ្វើ ឲ្យ ឡើង កំដៅ ផែនដី គឺភាគច្រើនបណ្តាលមកពីប្រទេសកំពុង អភិវឌ្ឍនៅក្នុងខណៈពេលដែល ប្រទេសអភិវឌ្ឍន៍ ជឿនលឿនបានព្យាយាម កាត់បន្ថយឧស្ម័នទាំងនេះ៕ (Radio Australia)

 

Related Articles

Back to top button
Close
Close