គណៈប្រតិភូអាហ្វហ្កានីស្ថានទៅប៉ាគីស្ថានដើម្បីនិយាយពីបញ្ហាសន្តិភាពរវាងភាគីជម្លោះ
គណៈប្រតិភូអាហ្វហ្កានីស្ថានមួយក្រុម ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សា អាហ្វហ្កានីស្ថានដើម្បីសន្តិភាពបាន ទៅប្រទេសប៉ាគីស្ថាននៅថ្ងៃច័ន្ទ ទី១២ វិច្ឆិកាម្សិលមិញ។ បេសកកម្មរយៈពេល ៣ថ្ងៃរបស់គណៈប្រតិភូ អាហ្វហ្កា នីស្ថានក្នុងទីក្រុងអ៊ីស្លាម៉ាបាតពេលនេះ គឺដើម្បីរៀបចំកិច្ចចរចាលើកដំបូង រវាង រដ្ឋអំណាចនៃប្រទេសជិតខាងទំាង ពីរ ពិសេសក្នុងគោលដៅ ជួយជ្រោម ជ្រែងឲ្យមានការផ្សះផ្សារវាងភាគីជម្លោះ អាហ្វហ្កានីស្ថាននៅក្រោយ ការដកទ័ពអូតង់ចំនួន១០០០០០នាក់ ពីប្រទេសអាហ្វហ្កានីស្ថាននាឆ្នំា ២០១៤។
បើគ្មានការចូលរួមពីប្រទេសប៉ាគីស្ថានទេ គេពិតជាមិនអាចរកឃើញនូវកិច្ចព្រម ព្រៀងសន្តិភាពណាមួយនៅក្នុង តំបន់ឡើយ។ ជានិច្ចជាកាល ប្រទេសប៉ាគី ស្ថានតែងតែទទួលការចោទប្រកាន់ពីបទបានផ្គាប់ចិត្ត គំាទ្រក្រុម ឧទ្ទាមតាលី បង់អាហ្វហ្កានីស្ថាននៅលើទឹកដីរបស់ខ្លួន មានន័យថា តិច ឬច្រើន ទីក្រុងអ៊ីស្លា ម៉ាបាតបានជះឥទ្ធិពលទៅលើក្រុមយុទ្ធជនអ៊ីស្លាមនិយមជ្រុល មួយនេះ។
គឺនៅក្នុងបរិបទនេះហើយ ទើបឧត្តមក្រុមប្រឹក្សាអាហ្វហ្កានីស្ថានដើម្បីសន្តិ ភាពបានចេញមុខសុំ អន្តរាគមន៍ពីទីក្រុងអ៊ីស្លាម៉ាបាតដើម្បី ផ្តើមទំនាក់ទំនង ជាមួយក្រុមឧទ្ទាមតាលីបង់អាហ្វហ្កានីស្ថានដែលមានមេកើយមួយចំនួនកំពុងជ្រក កោនក្នុងទឹកដីប៉ាគីស្ថាន។ តែយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគមិនបានរង់ ចំាលទ្ធផលអ្វីជាដុំកំភួននៅក្នុងកិច្ចចរចារវាងឧត្តមក្រុមប្រឹក្សាអាហ្វហ្កា នីស្ថាន និងថ្នាក់ដឹកនំានយោបាយ និងយោធាប៉ាគីស្ថានទេ។
គួរជម្រាបជូនថា ជាទូទៅ ទំនាក់ទំនងរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថានមិន សូវជាល្អប៉ុន្មានទេនិងពេលខ្លះតានតឹងទៀតផង។ប្រទេសជិតខាងទំាងពីរតែង តែចោទគ្នាទៅវិញ ទៅមកពីបទបានផ្តល់ទីជម្រកឲ្យក្រុមយុទ្ធជន អ៊ីស្លាម និយមជ្រុលដែលបាន បង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមគ្នានេះ និង ជួនចំពេលដែលកម្លំាងទ័ពអូតង់គ្រោងនឹងចាកចេញពីប្រទេស អាហ្វហ្កានី ស្ថាននៅក្នុងឆ្នំា ២០១៤ ខាងមុខនោះ ការបន្តមិនទុកចិត្តគ្នារវាងទីក្រុង កាប៊ូល និងអ៊ីស្លាម៉ាបាតនឹងរឹតតែបង្កការលំបាកថែមទៀតនៅក្នុងកិច្ចខិតខំ ប្រឹងប្រែងស្វែងរកការចរចាសន្តិភាពដើម្បីបិទបញ្ចប់វិបត្តិផ្ទៃក្នុង របស់ប្រទេសអាហ្វហ្កានីស្ថាន៕ដោយ គួច គន្ធារ៉ា (RFI)