អ៊ីស្រាអែលនឹងបាញ់តបវិញជាប្រចំានៅគ្រប់ការបាញ់ផ្លោងចេញពីទឹកដីស៊ីរី
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ទាហានអ៊ីស្រាអែលបានធ្វើការបាញ់តបជា លើកទី២ ឆ្ពោះទៅកាន់ដែនដីស៊ីរី។ កាយវិការរបស់អ៊ីស្រាអែលពេលនេះ ពិតជាកាយ វិការមួយដែលគេមិនធ្លាប់ប្រទះទេតំាងពីជិត៤ទសវត្សរ៍កន្លងទៅនេះ។នាពេល ថ្មីៗកន្លងទៅ ពិសេសតំាងពីថ្ងៃផ្ទុះវិបត្តិក្នុងប្រទេសស៊ីរីមក មានគ្រាប់ ផ្លោងមួយគ្រាប់បានធ្លាក់ក្នុងទឹកដីអ៊ីស្រាអែល។អ៊ីស្រអែលបានប្រកាសថាខ្លួន នឹងបាញ់តបវិញជាប្រចំានៅគ្រប់ការបាញ់ផ្លោងចេញពីទឹកដីស៊ីរី។
ទាហានអ៊ីស្រាអែលបានធ្វើការបាញ់តបវិញភ្លាមៗ បន្ទាប់ពីមានគ្រាប់ផ្លោងស៊ីរី មួយគ្រាប់បានធ្លាក់ក្បែរបន្ទាយទាហានរបស់ខ្លួននៅតំបន់ខ្ពង់រាបGolan។គ្រាប់ ផ្លោងរបស់ស៊ីរីនោះមិនបានសម្លាប់ជីវិតមនុស្ស ឬមួយក៏បង្កឲ្យមានការខូច ខាតអ្វីទេ។ក៏ប៉ុន្តែនិងដូចដែលអ៊ីស្រាអែលបានប្រកាសរួចហើយការបាញ់តបវិញដោយ គ្រាប់កំាភ្លើងធំមិនបានបង្អែបង្អង់ទេ។ បើយោងតាមប្រភពយោធាអ៊ីស្រាអែល ការបាញ់តបវិញដោយគ្រាប់កំាភ្លើងធំបានធ្លាក់ចំគោលដៅ ពោលគឺចំ ទីតំាងកំាភ្លើងធំរបស់ទាហានស៊ីរីដែលគេបានបាញ់សំដៅលើ ទឹកដីអ៊ីស្រាអែល។ តែយ៉ាងណាក៏ដោយ គ្មានព័ត៌មានណាមួយដែលអាចបញ្ជាក់ពីការបាត់បង់ ឬ មិនបាត់បង់ជីវិតមនុស្សនៅខាងភាគីស៊ីរីទេ។
ឃើញថា អ៊ីស្រាអែលបានជ្រើសរើសនយោបាយប្រើធម៌ក្តៅ ដោយធ្វើការបាញ់តប វិញ ជាប្រចំានៅគ្រប់ការបាញ់ផ្លោងចេញពីដែនដីស៊ីរី។ គួរនិយាយថា ឧប្បវ ហេតុបានកើតមានច្រើនដងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ កាលពីមួយ សប្តាហ៍មុន មានរថក្រោះស៊ីរីមួយគ្រឿងបានបរចូលក្នុងដែនដីគ្មានកងទ័ពរវាង ប្រទេសទំាងពីរ។ មានគ្រាប់ផ្លោងស៊ីរីជាយ៉ាងគ្រាប់បានធ្លាក់នៅតំបន់ ខ្ពង់រាប Golan។
នៅថ្ងៃច័ន្ទ ទី១២ វិច្ឆិកាម្សិលមិញ គេសង្កេតឃើញមានព្រឹត្តិការណ៍បាញ់តប គ្នាដែលហៀបនឹងផ្ទុះឡើងនូវ ភាពប្រឈមមុខគ្នាខ្លំាងនៅតំបន់ខ្ពង់រាប Golan។ តំបន់ខ្ពង់រាប Golan ដែលអ៊ីស្រាអែលបានដណ្តើមកាន់កាប់តំាងពីឆ្នំា ១៩៦៧ តែត្រូវបានប្រទេសស៊ីរីនៅបន្តទាមទារជាកម្មសិទ្ធិរបស់ខ្លួន៕ ដោយ គួច គន្ធារ៉ា (RFI)