ឯកឧត្តមហោ ណាំហុង នឹងធ្វើសន្និសីទសារព័ត៌មានទាក់ទងនឹងកិច្ចប្រជុំ​​​​កំពូលអាស៊ា

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ២០១២ ស្អែកនេះ ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រធានអាស៊ាន នឹងបើកវេទិកាសួរឆ្លើយ ជាមួយនិងអ្នកសារព័ត៌មានពេញមួយព្រឹក ទាក់ទងនឹងបញ្ហា នៃកិច្ចប្រជុំកំពូលអាស៊ាន។

យោងតាមការអះអាងរបស់មន្ត្រីក្រសួងការបរទេស បានថ្លែងឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី នឹងឆ្លើយរាល់សំណួរទាំងឡាយណា ដែលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សួរទាក់ទងនឹងកិច្ចប្រជុំអាស៊ាន ដែលនឹងប្រព្រឹត្តឡើង ចាប់ថ្ងៃទី១៥ រហូតដល់ ថ្ងៃទី២០ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។

មន្ត្រីដដែល បានបន្តទៀតថា វេទិការសំណួរ និងចំលើយនេះ នឹងប្រព្រឹត្តិទៅនៅទីស្តីការក្រសួងការបរទេសកម្ពុជា នៅវេលាម៉ោង ៩:០០ នាទី ព្រឹក។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី២១  និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត នឹងពិភាក្សាគ្នាជាច្រើនទាក់ទងនឹងអាស៊ាន ក៏ដូចជាពិភពលោក ដើម្បីឈានទៅរកការអភិវឌ្ឍន៍ឲ្យរីកចំរើនលើគ្រប់វិស័យ ជាពិសេស សហគមន៍សន្តិសុខ នយោបាយ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម និងវប្បធម៌ ជាដើម៕

Related Articles

Back to top button
Close
Close