អភិបាល​​ក្រុង​ New York ​​សុំជំនួយ​សម្រាប់​ជួស​ជុល​ការខូច​ខាត​ដោយ​សារព្យុះ​Sandy​

អភិបាលក្រុង New York  លោក Andrew Cuomo បានស្នើសុំថវិកាជំនួយចំនួន៣០ ពាន់ លានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធ  ដើម្បីយកទៅជួយការស្តារឡើងវិញនូវ ការខូចខាតដ៏សម្បើមដោយសារ ខ្យល់ព្យុះនៅក្នុងរដ្ឋរបស់លោក។

លោកCuomo មានបំណងចង់បានថវិកាជំនួយនោះយកទៅជួយស្ថាបនាឡើងវិញ នូវសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋានអគារសាធារណៈ និងហាងជំនួញ តូចតាច។

លោកថ្លែងថា ការរៀបចំសេដ្ឋកិច្ចឲ្យដើរឡើងវិញ គឺជាការសំខាន់ណាស់ សម្រាប់រដ្ឋ New York  និងប្រទេសអាម៉េរិកទាំងមូល ។

 សំណើ សុំថវិកានេះ បានកើតមានឡើងក្នុងពេល៣ថ្ងៃ មុនលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា ធ្វើដំណើរទៅតំបន់នានា នៅរដ្ឋ New  York និងរដ្ឋ New Jersey ដែលរងគ្រោះខ្លាំងបំផុតដោយសារទឹកជំនន់និងរលកធំៗបណ្តាលឡើង ដោយសារខ្យល់ព្យុះ Sandy ។

នៅ គ្រាជាមួយគ្នានេះ ចៅហ្វាយក្រុង New York លោក Michael Bloomberg បានប្រកាសគម្រោងថវិកា៥០០លានដុល្លារសម្រាប់ជួយគ្រាអាសន្ន ដើម្បីជួស ជុលសាលារៀនសាធរណៈចំនួន៣៧សាលារៀននិងមន្ទីរពេទ្យសាធារណៈ៣ដែល បានបិទទ្វារចាប់តាំងពីខ្យល់ព្យុះ Sandy  បានបក់បោកទៅលើរដ្ឋ New York នៅពេលជាង ២សប្តាហ៍កន្លងទៅនេះ ៕(Radio Australia)

Related Articles

Back to top button
Close
Close