សភាក្រិកបានអនុម័តថវិកាឆ្នំា ២០១៣ ដោយគ្រោងសន្សំសំចៃប្រាក់ ៩ ៤០០លានអឺរ៉ូ
នៅទីបំផុត នារំលងអធ្រាត្រយប់ថ្ងៃអាទិត្យទី១១ វិច្ឆិកា ឆ្លងចូលថ្ងៃច័ន្ទ ទី១២ វិច្ឆិកានេះ សភាក្រិកបានអនុម័តថវិកាសម្រាប់ឆ្នំា ២០១៣ ដោយគ្រោងសន្សំ សំចៃប្រាក់ចំនួន ៩ ៤០០លានអឺរ៉ូ។ គម្រោងសន្សំសំចៃដែលត្រូវបានប្រជាជន ក្រិក ប្រឆំាងតាមរយៈក្បួនបាតុកម្មជាថ្មីនៅថ្ងៃអាទិត្យម្សិលមិញ។តែសម្រាប់រដ្ឋា ភិបាលទីក្រុងអាថែន គម្រោងសន្សំសំចៃនេះ គឺជាការចំាបាច់ដើម្បីអាចទទួលបាន បន្ថែមនូវប្រាក់កម្ចីពីសហភាព អឺរ៉ុប និងពីមូលនិធិរូបិយវត្ថុអន្តរជាតិ។ ប្រាក់កម្ចី ដែលបានជាប់គំាងតំាងតែពីខែមិថុនាមកម្ល៉េះ។
គម្រោងសន្សំសំចៃប្រាក់របស់រដ្ឋាភិបាលនៃប្រទេសក្រិក គឺជាលក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌដទៃទៀតដែលស្នើឡើងដោយ គណៈកម្មការអឺរ៉ុប ធនាគារកណ្តាលអឺរ៉ុបនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ជាមួយនឹងថវិកា ឆ្នំា ២០១៣ដែលទើបបានអនុម័ត និងគ្រោងសន្សំសំចៃឲ្យបាន ៩ ៤០០លាន អឺរ៉ូ នៅពេលនេះនឹងអនុញ្ញាតឲ្យរដ្ឋាភិបាលក្រិកទទួលបានប្រាក់កម្ចីចំនួន៣១២០០ លានអឺរ៉ូបន្ថែមទៀត។ គឺជាប្រាក់កម្ចីដែលបានជាប់គំាងតំាងតែពីខែមិថុនា មកម្ល៉េះ។គួរជម្រាបជូនថា នេះជាផែនការត្បិតត្បៀតលើកទី៣ហើយដែល រដ្ឋា ភិបាលក្រិកបានអនុម័ត ដើម្បីព្យាយាមស្រោចស្រង់សេដ្ឋកិច្ចឡើងវិញ។
លោករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រិកបានគូសបញ្ជាក់ថា វិធាន ការសន្សំសំចៃថ្មីតាមរយៈការកាត់បន្ថយប្រាក់ខែរបស់មន្រ្តីរដ្ឋការនិងប្រាក់របស់ អ្នកចូលនិវត្តន៍នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលអាចសន្សំសំចៃប្រាក់ជិត៩៥០០លាន អឺរ៉ូក្នុងរយៈពេល២ឆ្នំាខាងមុខមានន័យថានឹងអាចកាត់បន្ថយឱនភាព សាធារណៈ មកនៅត្រឹម ៥,៥% នៃផលិតផលសរុបក្នុងស្រុក។ សម្រាប់ឆ្នំា ២០១២ នេះ ឱន ភាពសាធារណៈមានរហូតដល់ទៅ ៦,៦% នៃផលិតផលសរុបក្នុងស្រុក។
ទន្ទឹមនឹងការសន្សំសំចៃប្រាក់ថវិកាជាតិឆ្នំា២០១៣ក៏គ្រោងនឹងស្វែងរកចំណូល ថ្មីឲ្យបាន ៤ ០០០លានអឺរ៉ូផងដែរ។ ចំណូលថ្មីដែលបានពីការយកពន្ធ បន្ថែមពី អ្នកធ្វើការពីអ្នកចូលនិវត្តន៍ពីអ្នកប្រកបអាជីកម្មសេរី និងពីអ្នកមានកម្មសិទ្ធិ ដីធ្លី។
យ៉ាងណាក៏ដោយ ការអនុម័តថវិកាឆ្នំា ២០១៣ ដោយរដ្ឋសភាក្រិកបាន ធ្វើឡើងចំពេលដែលលទ្ធផលនៃការស្ទង់មតិមួយចេញនៅថ្ងៃអាទិត្យម្សិលមិញ ឲ្យដឹងថា មានប្រជាជនក្រិកប្រមាណជា ៨៦% បានឆ្លើយថា ខ្លួនកំពុងមានជីវភាព លំបាកលំបិននៅក្នុងប្រទេសមួយដែលអត្រានៃអ្នក អត់មានការងារធ្វើមានរហូត ជាង ២៥% នៃប្រជាជនសកម្ម៕ដោយ គួច គន្ធារ៉ា (RFI)