សេដ្ឋកិច្ច​ជប៉ុន​បាន​ធ្លាក់ចុះ​នៅ​ត្រីមាសទី៣ ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក

រដ្ឋាភិបាលជប៉ុនបានប្រកាសឲ្យដឹងនៅ ថ្ងៃចន្ទ ទី១២ វិច្ចិកានេះថា ផលិតផល ក្នុងស្រុកសរុបបានធ្លាក់ចុះចំនួន ០,៩% នៅត្រីមាសទី៣។ ការធ្លាក់ចុះដោយ សារតែស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អដែលនំា ឲ្យវិស័យនំា ចេញរបស់ជប៉ុនធ្លាក់ចុះ ពិសេសការនំាទំនិញជប៉ុនទៅកាន់ទ្វីបអឺរ៉ុប និងប្រទេស ចិន។

ក្នុងរយៈពេល៣ត្រីមាសជាប់ៗគ្នានេះជាលើកទីមួយហើយដែលរដ្ឋាភិបាលជប៉ុនបាន កត់សម្គាល់ឃើញពីការ ធ្លាក់ចុះនូវផលិតផលសរុបក្នុងស្រុកចំនួន ០,៩% នៅត្រី មាសទី៣។ មូលហេតុ មកពីមានការធ្លាក់ចុះនូវការកម្មង់ទិញផលិតផលជប៉ុនពីទ្វីប អឺរ៉ុប និងពីប្រទេសចិន។ ចិន និងជប៉ុនដែលបច្ចុប្បន្ន កំពុងស្គាល់ភាពតានតឹងផ្លូវ ទូតរវាងគ្នាដោយសារតែជម្លោះដំណ្តើម ទីប្រជុំកោះសេនកាគូនៅក្នុង សមុទ្រចិនខាងត្បូង។

នៅក្នុងត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញាឆ្នំា ២០១២ នេះ វិបត្តិសេដ្ឋ កិច្ច ពិភពលោកបានជម្រុញឲ្យការលក់ផលិតផលជប៉ុនមានការ ធ្លាក់ចុះយ៉ាង ច្រើន ពិសេសការលក់រថយន្ត និងគ្រឿងបរិក្ខារអេឡិចត្រូនិច។ ជាក់ស្តែងវិបត្តិ នៅក្នុងប្រទេសអឺរ៉ុបមួយចំនួននាពេលបច្ចុប្បន្នបាននិងកំពុងជះឥទ្ធិពលអាក្រក់ លើរោងចក្រ សហគ្រាសជប៉ុន។ ទាក់ទងជាមួយនឹងប្រទេសចិន ក្រៅពីបរិបទសេដ្ឋ កិច្ចពិភពលោក សេដ្ឋកិច្ចជប៉ុនក៏បានរងគ្រោះដោយសារតែកាយវិការរបស់ រដ្ឋាភិបាល ទីក្រុងតូក្យូនៅក្នុងជម្លោះដំណ្តើមទីប្រជុំកោះសេនកាគូជាមួយ ចិននៅ ក្នុងសមុទ្រចិនខាងត្បូង។

បច្ចុប្បន្ននេះ និងជាមួយនឹងស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនសូវល្អ រដ្ឋា ភិបាលជប៉ុនបានងាកមកផ្តល់សន្ទុះសេដ្ឋកិច្ចផ្ទៃក្នុង តាមរយៈការបង្កើន ទិញ នូវគ្រឿងបរិក្ខារផ្សេងៗសម្រាប់យកទៅកសាងឡើង វិញនូវតំបន់ប៉ែកឦសាន ប្រទេសដែលបានរងគ្រោះដោយរញ្ជួយដី និងរលកយ័ក្សស៊ូណាមីកាលពីខែមីនា ឆ្នំា២០១១។តែយ៉ាងណាដោយវិធានការនេះនៅតែមិនគ្រប់គ្រាន់ទេ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close