ពលរដ្ឋបឹងកក់ និងបុរីកីឡាដែលបោះតង់ក្បែរស្ថានទូតអាមេរិកសម្រេចចិត្តដកតង់ចេញវិញហើយ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅថ្ងៃទី១២ វិច្ឆកា ២០១២នេះ តំណាងប្រជាពលរដ្ឋតំបន់ជម្លោះដីបឹងកក់ អ្នកស្រី ទេព វណ្ណនី បាននិយាយថា ប្រជាពលរដ្ឋអ្នកបឹងកក់និងបុរីកីឡាចំនួន២០០នាក់ដែលបានបោះតង់ នៅក្បែរស្ថានទូតអាមេរិកក្នុងរយៈពេលខ្លី បានសម្រេចចិត្តដកតង់ចេញវិញហើយកាលពីពីរថ្ងៃ មុននេះ បន្ទាប់ពីឯគ្គរដ្ឋទូតស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសន្យាចុះទៅមើ លពួកគេនៅតំបន់បឹងកក់ដោយផ្ទាល់ភ្នែក។
អ្នកស្រី ទេព វណ្ណនី បានបន្តថា ស្ថានទូតអាមេរិកបានទទួលយកញត្តិរបស់ប្រជាពលរដ្ឋបឹងកក់និងបុរីកីឡា ដែលប្តឹងទាមទារសំណងពីជម្លោះដីធ្លីជាមួយអាជ្ញាធររដ្ឋាភិបាលកម្ពុ ជា។
នៅព្រឹកថ្ងៃទី១២ វិច្ចិកា នេះដែរ ប្រជាពលរដ្ឋបីសហគមន៍ គឺបូរីកីឡា បឹងកក់ និងពលរដ្ឋមកពីភូមិថ្មគោលសង្កាត់ចោមចៅ បានមកជួបជុំគ្នានៅមុខស្ថានទូតម្តងទៀតដើម្បីសុំអន្តរាគមន៍ឲ្យ សហរដ្ឋអាមេរិកជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ៕