លោកបារ៉ាក់អូបាម៉ាធ្វើទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ី
មានរបាយការណ៍ថា នៅសប្តាហ៍ក្រោយ លោកបារ៉ាក់អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាម៉េរិកដែលទើបជាប់ឆ្នោតមួយអាណត្តិទៀតនឹងអញ្ជើញទៅធ្វើទស្សន កិច្ចនៅបណ្តាប្រទេសជាច្រើននៅអាស៊ី។
មន្រ្តីកម្ពុជា និយាយថា មានការរំពឹងថា លោក បារ៉ាក់អូបាម៉ា នឹងធ្វើទស្សនកិច្ច នៅរាជធានីភ្នំពេញ ក្នុងអំឡុងការប្រជុំកំពូលអាស៊ាន ដែលនឹងបញ្ចប់នៅថ្ងៃ ទី ២០ ខែវិច្ឆិកា។
មន្រ្តីភូមាក៏បានអោយដឹងដែរថាលោកប្រធានាធិបតីរូបនេះក៏នឹងធ្វើទស្សនកិច្ចនៅ ប្រទេសភូមាដែរ។
មន្រ្តីភូមានិយាយថាលោកបារ៉ាក់អូបាម៉ា នឹងធ្វើទស្សនកិច្ចនៅទីក្រុង រ៉ង់ហ្គូន ហើយជួបជាមួយលោកប្រធានាធិបតី Thein Sein និងលោកស្រី អាំងសាន ស៊ូជី មេដឹក នាំបក្សប្រឆាំង។
សេតវិមាននៅមិនទាន់បានបញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់លោកប៉ារ៉ាក់ អូបាម៉ានេះទេ៕ (Radio Australia)