​ កូរ៉េខាង​ត្បូង​ស្វែង​រក​ជំរើស​​ផ្សេង​ទៀត​​ដើម្បី​បង្កើត​ថាមពល​​ ​នុយក្លេអ៊ែរ​

អ្នកជំនាញផ្នែកថាមពលកូរ៉េខាងត្បូងម្នាក់ និយាយថា ប្រទេសរបស់លោកកំពុង ពិនិត្យមើលរកជម្រើសផ្សេងទៀតដើម្បីបង្កើតថាមពលនុយក្លេអ៊ែរ បន្ទាប់ពីមាន គ្រោះថ្នាក់រោងចក្រថាមពលនុយក្លេអ៊ែរនៅប្រទេសជប៉ុននៅឆ្នាំកន្លងទៅ នេះហើយនិងរឿងចម្រូងចម្រាសអំពីគ្រឿងបន្លាស់ក្លែងបន្លំនៅក្នុងប្រទេស កូរ៉េខ្លួនឯង ។

 រ៉េអាក់ទ័រនុយក្លេអ៊ែរទាងអស់២៣របស់កូរ៉ខាងត្បូង នឹងត្រូវគេត្រួតពិនិត្យបន្ទាប់ពី កូរ៉េ ខាងត្បូងបានឲ្យដឹងថា គ្រឿងបន្លាស់ជាច្រើនពាន់ ដែលផ្គត់ផ្គង់ទៅឲ្យ រ៉េអាក់ទ័រ ២ បានក្លែងបន្លំឯកសារសុវត្ថិភាព។

រ៉េអាក់ទ័រទាំង២ត្រូវបានបិទមិនអោយដំណើរការដោយសារមានការបារម្ភអំពីអនាគត នៃឧស្សាហកម្ម ដែលផ្គត់ផ្គង់ជិតមួយភាគបីនៃថាមពនៅប្រទេសកូរ៉េខាងត្បូង។

លោកស្រី Sun Jin Yun មកពីសាលាសិក្សាបរិស្ថាននៃសកលវិទ្យាល័យជាតិ នៅ ក្រុងសេអ៊ូល និយាយថា ពលរដ្ឋកូរ៉េនៅពេលឥឡូវនេះ មានការមន្ទិលជាខ្លាំងអំពី សុវត្ថិភាពនិងភាពគួរឲ្យជឿទុកចិត្តបាននូវថាមពលនុយក្លេអ៊ែរ៕(RadioAustralia)

Related Articles

Back to top button
Close
Close