កម្ពុជានៅតែមានទំនាក់​​ទំនង់ល្អជាមួយ​​សហរដ្ឋអាមេរិក

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ វិច្ឆកា ២០១២នេះ  នៅក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យចេនឡា លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែនបានថ្លែងទៅកាន់ក្រុមនិស្សិតទទួលសញ្ញាបត្រថា ការជាប់ឆ្នោតរបស់លោក អូបាម៉ា នឹងនាំឱ្យមានការពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងអាម៉េរិកថែមទៀត។

លោកនាយករដ្ឋមន្ត្រីបន្តថា តាមការកត់សម្គាល់រវាងទំនាក់ទំនងអាស៊ាន និងអាមេរិកនោះ អាមេរិកតែងតែចូលរួមក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិក ដោយឆ្នាំ២០០៩ ធ្វើនៅប្រទេសសិង្ហបុរី ឆ្នាំ២០១០ ធ្វើនៅទីក្រុង ញូវយ៉ក ឆ្នាំ២០១១ ធ្វើនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងឆ្នាំ២០១២នេះ ធ្វើនៅរាជធានីភ្នំពេញ ដោយគ្មានប្រែប្រួលអ្វីនោះទេ។

លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះការបោះឆ្នោតទទួលបានជ័យជម្នះរបស់ លោក បារ៉ាក់ អូបាម៉ា ដែលបានជាប់ជាប្រធានាធិបតីបន្តទៀត ហើយរាជរដ្ឋាភិបាលកម្ពុជា សង្ឃឹមថា នឹងមានការពង្រីកទំនាក់ទំនងរវាង កម្ពុជា-សហរដ្ឋអាមេរិក ឲ្យកាន់តែរីកចម្រើន និងរឹងមាំ បន្ថែមទៀត៕

Related Articles

Back to top button
Close
Close