៦នាក់​របួស​ធ្ងន់ ដោយ​សារ​ការ​បាញ់​ពី​អ្នកការពារ​ក្រុមហ៊ុន​ឧកញ៉ា ណា ម៉ារ៉ាឌី

មាន​សេចក្ដីរាយការណ៍​មួយ​ពី​ខេត្ត​ក្រចេះ​​មក​ថា ទាហាន​ការពារ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ឈ្មោះ ធីធីវ៉ាយ (TTY) របស់​លោក​ឧកញ៉ា ណា ម៉ារ៉ាឌី បាន​បាញ់​ទៅ​លើ​ពលរដ្ឋ ៦ នាក់ នៅ​ឃុំ​ ២ធ្នូ ស្រុក​ស្នួលនៅ​ថ្ងៃ​ទី ​១៨ ខែ​មករា ឆ្នាំ ​២០១២។

អ្នករាយការណ៍​ព័ត៌មាន​ rfa ប្រចាំ​ខេត្ត​ក្រចេះ​បាន​អះអាង​ថា ការ​បាញ់​ណេះ​ដោយ​សារ​តែ​រឿង​ជម្លោះ​ដី​ធ្លី ហើយ​ពលរដ្ឋ​ទាំង ៦ នាក់​នោះ​បាន​រង​របួស​ធ្ងន់។

សេចក្ដីរាយការណ៍​បាន​បន្ត​ថា អំពើ​ហិង្សា​នេះ​កើត​ឡើង​បន្ទាប់​ប្រជាពលរដ្ឋ​បាន​ជួប​ប្រជុំ​គ្នា​តវ៉ា​ ប្រឆាំង​នឹង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន ដែល​បាន​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ចម្ការ​របស់​ពួកគាត់។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​បិទ​ផ្លូវ​ជាតិ​លេខ ៧៦​អា ពី​ស្រុក​ស្នួល ខេត្ត​ក្រចេះ ទៅ​ស្រុក​​កែវសីមា ខេត្ត​មណ្ឌលគិរី ដើម្បី​ស្នើ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍ និង​ជួយ​រក​ដំណោះស្រាយ​ជូន​ពួក​គាត់។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ពួក​គាត់​នឹង​បន្ត​បិទ​ផ្លូវ​នេះ រហូត​ដល់​មាន​ដំណោះស្រាយ​ពី​រដ្ឋាភិបាល ហើយ​ពលរដ្ឋ​ក៏​​បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​ជម្លោះ​នេះ​ឲ្យ​បាន​ឆាប់។

មិន​ទាន់​មាន​ការ​បំភ្លឺ​ណា​មួយ​ពី​លោក​ឧកញ៉ា ណា ម៉ារ៉ាឌី និង​អ្នក​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ ធីធីវ៉ាយ នោះ​ឡើយ​ទេ៕

Related Articles

Back to top button
Close
Close