ប៉ូលិស​ពិសេស​អូស្រ្ដាលី​ចុះ​បង្រ្កាប​ក្រុម​អ្នក​លេង​ជិះ​ម៉ូតូ​

កងកម្លាំងប៉ូលិសពិសេសថ្នាក់ជាតិរបស់ អូស្រ្ដាលីបានចុះបង្រ្កាបក្រុមអ្នកលេង ជិះម៉ូតូ ដោយផ្ដោតគោលដៅទៅលើឥទ្ធិពលរបស់ក្រុមនេះទៅលើជំនួញ ស្របច្បាប់។

អាជ្ញាធរបានបង្កើតកងកម្លាំងពិសេសនេះកាលពីខែកុម្ភៈដើមឆ្នាំ ហើយតាំងពី ពេលនោះមកបានឃុំខ្លួនសមាជិកក្រុមអ្នកលេងជិះម៉ូតូនេះនិងដៃជើងពួកគេបានជាង ៣០០នាក់។

ក្រៅពីនេះអាជ្ញាធរក៏បាន ដាក់បទចោទជាង៥០០ផងដែរទាក់ទងនឹងការជួញដូរគ្ រឿងញៀន, ការលាងលុយកខ្វក់, ការជំរិតប្រាក់ និងអំពើហិង្សា។ បន្ថែមលើសពីនេះ អាជ្ញាធរក៏រឹបអូសបានគ្រឿងញៀន និងកាំភ្លើងជាច្រើនដើមផងដែរ។

លោក Paul Jevkovic ពីគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មអូស្រ្ដាលីមាន ប្រសាសន៍ ថា ក្រុមអ្នកលេងទាំងនេះក៏គ្រោងនឹងប្រើវិធីរកស៊ីស្រប់ច្បាប់ ដើម្បីបិទបាំងសកម្មភាព របស់ខ្លួនដែរ៕ (Radio Australia)

Related Articles

Back to top button
Close
Close