ព្រះរាជទាយាទ Charles និងមហេសីយាងទតក្រុង Adelaide
ព្រះរាជទាយាទ Charles នៃចក្រភពអង់គ្លេស និងមហេសីរបស់ទ្រង់នឹងយាងទតក្រុង Adelaide នៅរសៀលនេះ ដែលជាផ្នែកមួយនៃកម្មវិធីទស្សនកិច្ចរបស់ព្រះអង្គ នៅក្នុងប្រទេស អូស្រ្ដាលីដើម្បីចូលរួមអបអរក្នុងការប្រារព្ធពិធីបុណ្យខួប៦០ឆ្នាំ នៃការគ្រងរាជរបស់មហាក្សត្រិយានីអង់គ្លេស។
ព្រះអង្គនឹងយាងទតសាលាបឋមសិក្សា Kilkenny នៅប៉ែកនិរតីនៃក្រុង Adelaide ដើម្បីទៅទតមើលកម្មវិធីឧទ្យានមួយសម្រាប់កុមារ។
ក្រៅពីនេះ ទ្រង់ទាំងពីរអង្គក៏នឹងយាងចូលរួមពិព័រណ៍ស្រាទំពាំងបាយជូរ និងអាហារមួយ កន្លែងនៅចម្ការទំពាំងបាយជូរPenfoldហើយនិងពិធីជប់លៀងសាធារណៈមួយនៅ ក្លឹបអុំទូកនៅក្រុង Adelaide នៅមាត់ទន្លេ River Torrens៕ (Radio Australia)