មានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១.៦០០នាក់ចុះឈ្មោះចូលយកព័ត៌មានក្នុងកិច្ចប្រជុំកំពូលអាស៊ាន
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលក្រុមទទួលបន្ទុកព័ត៌មានរដ្ឋបាលរាជធានី/ ខេត្ត នាព្រឹក ថ្ងៃទី០៧ វិច្ឆិកា ២០១២នេះ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីរក្រសួងព័ត៌ បានមានប្រសាសន៍ថា ស្របពេល ដែលកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួន កាន់តែខិតជិតមកដល់ រហូតមកដល់ពេលនេះមានក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង១.៦០០នាក់ហើយ ដែលបានចុះឈ្មោះសុំចូលយកព័ត៌មាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តធ្វើឡើងនាពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១២នេះ។
លោកបន្តថា យ៉ាងណាក៏ដោយចំនួនអ្នកសារព័ត៌មាន ដែលចុះឈ្មោះសុំចូលយកព័ត៌មានក្នុងកិច្ចប្រជុំនេះនៅមានជាបន្តបន្ទាប់ទៀត។ បើតាមការទទួលព័ត៌មានពីសេតវិមានរបស់លោក ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក គឺមានអ្នក សារព័ត៌មានដែលមកអមជាមួយលោក អូបាម៉ា ជាង១០០នាក់បន្ថែមទៀត។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នាពាក់កណ្តាល ខែវិច្ឆិកា ខាងមុខនឹងជំរុញដំណើរការ សមាហរណកម្មអាស៊ាន ជាពិសេសពង្រឹងតួនាទីស្នូលរបស់អាស៊ាន នៅក្នុងដំណើរការផ្លាស់ប្ដូរនិម្មាបនកម្ម សេដ្ឋកិច្ច និង សង្គមក្នុងតំបន់ ដើម្បីធ្វើយ៉ាងណាឲ្យប្រទេសក្នុងតំបន់អាស៊ាន មានការអភិវឌ្ឍជឿនលឿនបន្ថែមទៀត៕