សន្ទុះ​ចុងក្រោយ​របស់​លោក​អូបាម៉ា និង​លោក​រ៉ូមនី​មុន​ថ្ងៃ​បោះឆ្នោត

នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះការបោះឆ្នោតប្រធានាធិបតីសហ រដ្ឋអាមេរិកនឹងមកដល់។ បេក្ខជនប្រធានាធិបតីទាំងពីរ លោកបារ៉ាក់ អូបាម៉ា និងលោកមីត រ៉ូមនីនៅតែបន្តការឃោសនាយ៉ាងមមាញឹកជាមួយនឹងសម្រែក សន្យាថា ពួកគេម្នាក់នឹងធ្វើអោយសហរដ្ឋអាមេរិករីកចម្រើន។បេក្ខជនទាំងពីរ នៅ តែទៅមក ចុះឡើងក្នុងក្រុងនានានៃរដ្ឋសំខាន់ៗដដែល ជារៀងរាល់ថ្ងៃ។

នៅថ្ងៃអាទិត្យនេះបេក្ខជនប្រធានាធិបតីដល់អាណត្តិ បារ៉ាក់ អូបាម៉ាបាន ផ្តើមការឃោសនាក្នុងរដ្ឋ New Hampshire ជាមួយអតីតប្រធានាធិបតីប៊ីល គ្លីន តុនបន្ទាប់មកទៅរដ្ឋ Florida Ohio និង Colorado។ លោកមីត រ៉ូមនីវិញផ្តើមការ ឃោសនា នៅក្នុងរដ្ឋ Iowa បន្ទាប់មក Virginia Ohio និងបញ្ចប់នៅក្នុង រដ្ឋPennsylvania។ក្នុងនាទីចុងក្រោយនៃការឃោសនាបោះឆ្នោតនេះបេក្ខ ជនទាំងពីរនៅតែទៅមកត្រឡប់ចុះឡើងនៅក្នុងក្រុងនានានៃរដ្ឋ ទាំងនេះ។

មិនមានសារអ្វីថ្មីដែលបេក្ខជនទាំងពីរបានលើកឡើងនៅក្នុងការឃោសនា ក្នុង នាទីចុងក្រោយនេះទេក្រៅតែពីការស្រែកសុំអោយអ្នកគាំទ្របោះឆ្នោតគាំទ្រ ខ្លួន។

នៅក្នុងរដ្ឋNew Hampshire នៅព្រឹកថ្ងៃអាទិត្យម្សិលមិញ លោក អូបាម៉ា ស្រែកប្រាប់អ្នកគាំទ្រថា ទីបំផុតទៅ គឺវាអាស្រ័យលើអ្នកទាំងអស់គ្នានោះទេ។ អ្នកទាំងអស់គ្នាជាអ្នកមានអំណាច។អ្នកទាំងអស់គ្នាជាអ្នកសម្រេចចិត្ត ចំពោះ វាសនាប្រទេសសម្រាប់ពេល អនាគត នៅពីរថ្ងៃខាងមុខនេះ។

លោកមីត រ៉ូមនីវិញបានទៅស្រែកប្រាប់អ្នកគាំទ្រនៅក្នុងរដ្ឋIowaថា លោក ត្រូវការ Iowa។ បើលោកទទួលបានIowa លោកនឹងទទួលបានសេតវិមានមកកាន់ កាប់បានន័យថា លោកនឹងដណ្តើមបានសហរដ្ឋអាមេរិកយកមកវិញ។

សម្រាប់ថ្ងៃចន្ទនេះ បេក្ខជនទាំងពីរនៅតែទៅមកក្នុងរដ្ឋសំខាន់ទាំងនេះដ ដែលមុននឹងបញ្ចប់ការឃោសនា។ ពួកគេនៅតែជំរុញអោយអ្នកគាំទ្ររកគ្រប់ មធ្យោបាយនៅក្នុងនាទីចុងក្រោយនេះដើម្បីបញ្ចុះបញ្ចូលអ្នកមិនទាន់ សម្រេចចិត្ត ដើម្បីអោយពួកគេបោះឆ្នោតគាំទ្រខ្លួន។

នៅយប់ថ្ងៃអាទិត្យនេះការស្ទង់មតិបានបង្ហាញថា បេក្ខជនទាំងពីកំពុងតែមាន ប្រជាប្រិយភាពស្មើគ្នាហើយ។ ពោលគឺប្រជាប្រិយភាពលោកមីត រ៉ូមនីបានកើនឡើង ទាន់ប្រជាប្រិយភាពរបស់លោកអូបាម៉ា៕ដោយ លាង ដឺលុច (FRI)

Related Articles

Back to top button
Close
Close