កម្ពុជាខាតទឹកប្រាក់៤៤លានដុល្លារដោយសារតម្លៃកៅស៊ូធ្លាក់ថ្លៃ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ: ក្នុងរយ:ពេលប្រាំបួនខែដំបូងឆ្នាំនេះការនាំចេញនូវ ផលិតផលជ័រកៅស៊ូ បានកើន ឡើង១២ភាគរយ ក៏ប៉ុន្តែទឹក ប្រាក់ដែលទទួលបាន ពីការនាំចេញបានធ្លាក់ចុះ ២៧ភាគ រយ ដែលនេះបណ្តាលមកពីការធ្លាក់ថ្លៃនៃតម្លៃជ័រកៅស៊ូ ក្នុងទីផ្សារ អន្តរជាតិ។
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រសួង ពាណិជ្ជកម្ម បានបង្ហាញថា ប្រទេសកម្ពុជានាំចេញនូវជ័រ កៅស៊ូ ចំនួន៣៩.៣៦០តោន ក្នុងអំឡុងខែមករា ដល់ ខែកញ្ញា ឆ្នាំ២០១២នេះ ដែលនេះជាការកើនឡើង១២ភាគបើធៀបទៅនឹងរយ:ពេល ដូចគ្នាឆ្នាំមុន មានត្រឹមតែ៣៥.០៨០ តោនប៉ុណ្ណោះ។
ជ័រកៅស៊ូកម្ពុជាត្រូវបាននាំចេញទៅ ប្រទេសម៉ាឡេស៊ី វៀតណាម និង ប្រទេសចិន។ មកទល់ពេលបច្ចុប្បន្ននេះក្រសួងកសិកម្មបានឲ្យដឹងថា ប្រទេសកម្ពុជាមានចម្ការកៅស៊ូដល់ទៅ២១៣.១០០ហិកតា ហើយកៅស៊ូភាគច្រើនគឺទើបនឹងដាំ៕