អូស្រ្ដាលី និង​ម៉ាឡេស៊ី​រៀប​ចំ​កម្ម​វិធី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​យុវជន​

លោក Bob Carr រដ្ឋមន្រ្ដីក្រសួងការបរទេសអូស្រ្ដាលីមានប្រសាសន៍ថា ពលរដ្ឋ អូស្រ្ដាលីវ័យក្មេង៦នាក់ដែលមានសាវតារជាអ្នកកាន់សាសនាឥស្លាមនឹងមានលទ្ធ ភាពអាចធ្វើឲ្យជំនាញដឹកនាំរបស់ពួកគេកាន់តែ មានភាពប្រសើរឡើងនៅពេលដែល យុវជនទាំងនេះចូលរួមនៅក្នុងកម្មវិធី ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹង ប្រទេស ម៉ាឡេស៊ី។

លោកព្រឹទ្ធសមាជិក Bob Carr និងសមភាគីម៉ាឡេស៊ីរបស់លោកបានចុះហត្ថលេ ខា លើកម្មវិធីផ្លាស់ប្ដូរ បទពិសោធន៍នេះក្រោយពីមានការចរចារវាងភាគីអូស្រ្ដាលី និងម៉ាឡេស៊ីនៅក្នុងពេលថ្មីៗនេះ។

ចំណែកអ្នកចូលរួមកម្មវិធីនេះពីប្រទេសម៉ាឡេស៊ីក៏នឹងធ្វើដំណើរមកប្រទេសអូស្រ្ដាលី ដែរ។ លោករដ្ឋមន្រ្ដីការបរទេសអូស្រ្ដាលីឲ្យដឹងថា ការលើកកម្ពស់ការយល់ដឹង ផ្នែកវប្បធម៌គឺជាកិច្ចការសំខាន់សម្រាប់អនាគតនៃប្រទេសទាំងពីរ៕(Radio Australia)

Related Articles

Back to top button
Close
Close