សហភាពអឺរ៉ុបចង់ឃើញការបញ្ចប់នៃអំពើហិង្សាសាសនានៅភូមា
នៅប្រទេសភូមាជិតនោះវិញ ក្រោយពីមានការចរចាជាមួយនឹងលោក Thein Sein ប្រធានាធិបតីនៃប្រទេសភូមារួចមក លោកប្រធានគណៈកម្មការសហភាពអឺរ៉ុបបាន អំពាវនាវឲ្យមានការបញ្ចប់ការ សម្លាប់រួមគ្នានៅក្នុងប្រទេសភូមា។
ការអំពាវនាវពីសំណាក់រូបលោក Jose Manuel Barroso នេះ គឺធ្វើឡើងដើម្បីឆ្លើយត បទៅនឹងសកម្មភាពហិង្សាដែលកំពុងកើតមាន បន្ដបន្ទាប់នៅក្នុងរដ្ឋ Rakhine រវាងពុទ្ធសាសនិក និងជនជាតិភាគតិច Rohingya ដែលកាន់សាសនា ឥស្លាម។
តាំងពីខែ មិថុនាមក មានមនុស្សរាប់សិបនាក់បានស្លាប់ ហើយជំរំជនភៀសខ្លួន នានាបានពេញទៅដោយជនភៀសខ្លួនរាប់ពាន់នាក់ដែលនាំគ្នារត់ចាកចេញពី តំបន់មានជម្លោះហិង្សា។
អស់ពេលច្រើន ឆ្នាំមកនេះ ជនជាតិភាគតិច Rohingya បាននាំគ្នារត់គេចខ្លួនទៅ ប្រទេសជិតខាងដូចជាទៅប្រទេសបង់ក្លាដេស្ហ និងកាន់តែច្រើនឡើងនាំគ្នារត់គេច ចេញពីភូមាតាមកាណូតទៅប្រទេស ម៉ាឡេស៊ីដែលមានពលរដ្ឋភាគច្រើនកាន់ សាសនាឥស្លាម។
លោក Borosso មានប្រសាសន៍ថា សហភាពអឺរ៉ុបមានកង្វល់យ៉ាងខ្លាំងដោយ សារព្រឹត្ដិការណ៍ហិង្សាទាំងនេះ និងដោយសារតែលទ្ធផលនៃការធ្វើកំណែទម្រង់ នានាដែលកំពុងតែកើតមាន។
លោកថាសហភាពអឺរ៉ុបត្រៀមខ្លួនរួចជានិច្ចក្នុងការផ្ដល់ថវិកា៥លានដុល្លារ អាម៉េរិកសម្រាប់តម្រូវការជំនួយមនុស្សធម៌ភ្លាមៗដរាបណាមានការធានាថាសហភាព អឺរ៉ុបអាចចូលទៅដល់តំបន់កន្លែងរងគ្រោះដោយគ្មានបញ្ហា៕(Radio Australian )