ភូមិបុរាណចាស់ជាងគេដែលគេរកឃើញនៅអឺរ៉ុប
ក្រុមបុរាណវិទូនៅប្រទេសប៊ុលហ្ការីនិយាយថា ខ្លួនបានរកឃើញទីប្រជុំជនបុរេប្រវត្ដិ សាស្រ្ដបុរាណមួយមានវ័យយូរឆ្នាំជាងគេ ដែលគេមិនធ្លាប់បានរកឃើញនៅក្នុង ទ្វីបអឺរ៉ុប។
គេជឿថា អតីតភូមិឋានព័ទ្ធដោយជញ្ជាំងការពារ នៅក្បែរក្រុង Provadia នេះ គឺជា មណ្ឌលសំខាន់មួយសម្រាប់ការផលិតអំបិល។
ការរកឃើញនៅពេលនេះ អាចផ្ដល់ការពន្យល់ជុំវិញការរកឃើញកាលពី៤០ឆ្នាំមុននូវ គំនរមាសលាក់ទុកដ៏ធំមួយនៅក្បែរទីនេះ។
ក្រុម អ្នកស្រាវជ្រាវ ជឿថា ភូមិឋានមួយកន្លែងនេះ មានមនុស្សរស់នៅប្រមាណ ៣០០នាក់ហើយមានអាយុកាលក្នុងចន្លោះឆ្នាំ៤៧០០ទៅ៤២០០មុនគ្រិស្ដសករាជ (Radio Australia)