អូស្រ្តាលីផ្ដល់ខ្លួនជួយអាជ្ញាធរក្រុងញូវយ៉កក្រោយព្យុះបានវាយលុក
រដ្ឋមន្រ្តីការបរទេសអូស្រ្តាលីលោក Bob Carr មានប្រសាសន៍ថា លោកបានផ្ញើ លិខិត ជូនអាជ្ញាធរគ្រប់គ្រងក្រុងញូវយ៉កហើយ ដើម្បីកោតសរសើរអំពីវិធានការទប់ទល់ និងដំណោះស្រាយចំពោះគ្រោះធម្មជាតិនៃព្យុះ Sandy ។
ការបោសសម្អាត និងការរៀបចំក្រុងឡើងវិញកំពុងតែដំណើរការនៅក្រុងញូវយ៉ក បន្ទាប់ពីព្យុះបានវាយបក់បោកទៅលើក្រុងនេះ ដោយបណ្ដាលឲ្យមនុស្ស យ៉ាងតិច១៨នាក់ស្លាប់នៅក្នុងក្រុងមួយនេះ។
ប្រទេស អូស្រ្តាលីបានផ្ដល់ខ្លួនថានឹងជួយអាជ្ញាធរក្រុងញូវយ៉ក ប៉ុន្តែលោកថា មិនទាន់ទទួលការឆ្លើយតបវិញពីសហរដ្ឋអាម៉េរិកនៅឡើយទេ៕ (Radio Australia)