ខ្យល់​ព្យុះ ​Sandy ​នៅ​អាម៉េរិក​​សម្លាប់​មនុស្ស​១២​នាក់

មានមនុស្សយ៉ាងតិច១២នាក់បានស្លាប់នៅ សហរដ្ឋអាម៉េរិក និងប្រទេសកាណា ដា នៅពេល ខ្យល់ព្យុះ Sandy ដែលមានកម្លាំងយ៉ាងខ្លាំង បានបក់បោកចូល ទៅក្នុងតំបន់ ឆ្នេរសមុទ្ទខាងកើតនៃសហរដ្ឋអាម៉េរិក។

មន្រ្តី នៅ ញ៉ីវ យ៉ក  New Jersy, Pennsylvania និង West Virginia ព្រមទាំង North  Carolina រាយការណ៍ថាមានមនុស្ស១០នាក់បានស្លាប់ ហើយប៉ូលិស នៅ Toronto  និយាយថាស្ត្រីកាណាដាម្នាក់បានស្លាប់ដោយសារបំណែកបាក់បែក បានខ្ទាតមក ត្រូវ។

តំបន់ឆ្នេរសមុទ្ទខាងកើត ដែលមានមនុស្សរស់នៅយ៉ាងកុះករ កំពុងប្រឈមនឹង ខ្យល់ព្យុះនេះ ដោយមានរបាយការណ៍ថា ទឹកជំនន់ដ៏ល្វឹងល្វើយនិងការដាច់ភ្លើង អគ្គិសនី បានកើតមានឡើងក្នុងរដ្ឋជាច្រើន ៕ (Radio Australia )

Related Articles

Back to top button
Close
Close