រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រដ្ឋាភិបាលមិនមានសិទ្ធិ​​​​និរទេសជនជាតិកម្ពុជា​​​ចេញពីប្រទេសទេ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាមិនបានអនុញ្ញាតឲ្យមានការនិរទេសពលរដ្ឋ ខ្មែរណាម្នាក់ទៅក្រៅប្រទេសទេ នេះជាការសំដៅទៅលោកសមរង្ស៊ី ដែលនៅក្រៅប្រទេស បន្ទាប់ពីតុលាការបានកាត់ទោសគាត់កំបាំងមុខឲ្យជាប់គុក២ឆ្នាំ។

នៅក្នុងសន្និសីទកាសែតនាថ្ងៃទី២៩ តុលា ២០១២ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា កន្លងមកមានអត្ថបទសារព័ត៌មានខ្លះ សរសេរថា សម្តេច ហ៊ុន សែន មិនយល់ព្រមឲ្យ សម រង្ស៊ី ចូលមកគោរពវិញ្ញាណក្ខន្ធ។

លោកខៀវ កាញារីទ្ធបានបនតថា តាមការពិតសម្តេច ហ៊ុន សែន មិនដែលថាមិនព្រមឲ្យលោក សម រង្ស៊ី ចូលមកគោរពវិញ្ញាណក្ខន្ធ របស់ព្រះមហាវីក្សត្រ យើងទេ។ សំបុត្ររបស់លោក សម រង្ស៊ី ផ្ញើមកយើងមិនទទួល យើងបញ្ជូនត្រឡប់ទៅវិញ ពីព្រោះយើងដឹងថា មកដល់ឥឡូវនេះយើងអត់ដែលដេញគាត់ចេញពីស្រុកខ្មែរទេ ហើយរដ្ឋធម្មនុញ្ញបានកំណត់ គឺរដ្ឋាភិបាលមិនមានសិទ្ធិនិរទេសជនជាតិកម្ពុជាចេញពីប្រទេសទេ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសកំបាំងមុខឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែន និងញុះញង់ឲ្យមានការរើសអើងជាតិសាសន៍ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីចុង ឆ្នាំ២០០៩ កន្លងទៅ៕

Related Articles

Back to top button
Close
Close