ចិនផ្តើមគិតគូរពីការសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរឡើងវិញ
ជិត ២ឆ្នំា ក្រោយពីមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ Fukushima ក្នុង ប្រទេសជប៉ុនមកប្រទេសចិនបានអនុញ្ញាតជាថ្មីឲ្យមានការសាងសង់មជ្ឈ មណ្ឌលនុយក្លេអ៊ែរមួយភាគតូច ។ ប៉ុន្តែការសាងសង់នេះនឹងធ្វើឡើងនៅ តាម បណ្តោយឆ្នេរ គឺមិនមែននៅក្រោមដី ដូចដែលបានគ្រោងទុកនោះទេ។
គឺនៅថ្ងៃពុធ ទី២៤ តុលាម្សិលមិញ ដែលរដ្ឋាភិបាលទីក្រុងប៉េកំាងបានសម្រេច ចិត្តឲ្យគិតគូរឡើងវិញពីការ បន្តសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរថ្មីៗមួយ ចំនួនទៀត។ សេចក្តីជូនដំណឹងមួយបង្ហោះតាមគេហទំព័រឲ្យដឹងបន្ថែមថា ទីស្តីការគណៈរដ្ឋមន្ត្រីបានយល់ព្រមឲ្យមានការសាងសង់មជ្ឈមណ្ឌលនុយ ក្លេអ៊ែរថ្មីៗតែមួយចំនួនតូចប៉ុណ្ណោះនៅក្នុងរយៈពេល ៥ឆ្នំា គឺពីឆ្នំា ២០១១ ដល់ឆ្នំា ២០១៥។ ម្យ៉ាងទៀត គម្រោងអនុញ្ញាតឲ្យសាងសង់ បន្ថែមនេះ គឺសាងសង់តែនៅតាមបណ្តោយឆ្នេរ ពោលមិនមែនសាងសង់នៅ ក្រោមដីដូចដែលបានព្រាងទុកពីពេលមុននោះទេ។
ដោយឡែក និងបើយោងតាមកាសែតចិន គម្រោងសាងសង់មជ្ឈមណ្ឌលនុយ ក្លេអ៊ែរចំនួន ៣ នៅក្នុងខេត្ត Hunan ខេត្ត Jiangxi និងខេត្ត Hubei ដែលរដ្ឋា ភិបាលបានអនុញ្ញាតកាលពីឆ្នំា ២០០៨ និងដែលដំណើរការសាងសង់បានចាប់ ផ្តើមមកហើយនោះ នឹងអាចព្យួរចោលក្នុងរយៈពេលយ៉ាងតិច ៣ឆ្នំា។
ម្យ៉ាងទៀត រដ្ឋាភិបាលចិនក៏បានបញ្ជាក់ផងដែរថា គ្រប់ម៉ាស៊ីនប្រតិកម្ម ថ្មីៗទំាងអស់នឹងត្រូវអនុលោមតាមបទដ្ឋាន សន្តិសុខនៃជំនាន់ទី៣ ដូចយ៉ាង ម៉ាស៊ីនប្រតិកម្មEPRរបស់បារំាងឬមួយក៏AP១០០០របស់អាមេរិក។កាលពីសប្តាហ៍ មុនក្រសួងបរិស្ថានចិនបានចេញផ្សាយរបាយការណ៍មួយដែលអះអាងថា ស្ថាន ការណ៍នៃសន្តិសុខនុយក្លេអ៊ែរនៅក្នុងប្រទេសចិនមិនអាចធានាឲ្យ បាន ១០០% ទេ។ របាយការណ៍បានលើកឡើងពីការលំបាកក្នុងការប្រើប្រាស់ដោយសារតែភាពខុស គ្នារវាងម៉ាស៊ីនប្រតិកម្ម និងបច្ចេកវិទ្យា។
គួរជម្រាបជូនថា នៅមុនគ្រោះមហន្តរាយនុយក្លេអ៊ែរក្នុងប្រទេសជប៉ុនកាលពី ខែមីនាឆ្នំា ២០១១ រដ្ឋាភិបាលចិនមានគម្រោងផលិតអគ្គិសនីដើរដោយនុយ ក្លែអ៊ែរឲ្យបាន ៨៦ ០០០មេហ្កាវ៉ាត់ នៅឆ្នំា ២០២០ ទល់នឹង ១២ ០០០ មេហ្កាវ៉ាត់ក្នុងឆ្នំា ២០១១កន្លងមក។ តែឥឡូវនេះ គម្រោងផលិតឲ្យបាន ៨៦ ០០០មេហ្កាវ៉ាត់ នៅឆ្នំា ២០២០ នឹងត្រូវកាត់បន្ថយមកនៅត្រឹមតែ ៤០ ០០០មេហ្កាវ៉ាត់វិញ។
យ៉ាងណាក៏ដោយទោះបីចិនជាប្រទេសដែលបានសាងសង់មជ្ឈមណ្ឌលនុយ ក្លេអ៊ែរច្រើនជាងគេក៏ដោយ ក៏ថាមពលផ្តល់ដោយនុយក្លេអ៊ែរនៅតែមាន បរិមាណតិចជាងថាមពលផ្តល់ ដោយ ធ្យូងថ្មដែលមានរហូតដល់ទៅ ៧០% និង ថាមពលផ្តល់ដោយវារីអគ្គិសនីមានចំនួន១៥%។ បច្ចុប្បន្ននេះ ចិនមានម៉ា ស៊ីនប្រតិកម្មចំនួន ១៥ កំពុងដំណើរការផលិតភ្លើងអគ្គិសនី និងមានម៉ាស៊ីនប្រតិ កម្មចំនួន ២៧ ទៀតកំពុងដំណើរការសាងសង់៕ ដោយ គួច គន្ធារ៉ា (RFI)