ឧស្សាហកម្មប្រេងនិង​​​ឧស្ម័នជាកត្តាសំខាន់​​សម្រាប់អនាគត​​សេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ ហេង នាង

Cambodia News

លោក Denis Schrey តំណាងមូលនិធិខុនរ៉ាដប្រចាំកម្ពុជា (រូប ហេង នាង)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ នៅសណ្ឋាគារ កាំបូឌី យ៉ាណា ក្នុងវេទិកាពិភាក្សាតុមូល ស្តីពីការធ្វើអាជីវកម្មប្រេង និងការ អភិវឌ្ឍសេដ្ឋកិច្ច លោក Denis Schrey តំណាងមូលនិធិខុនរ៉ាដ ប្រចាំ កម្ពុជា បានថ្លែងថា អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)បានព្យាករ ថា ការចំណូលប្រចាំឆ្នាំពីប្រេងនៅក្នុងប្រទេសកម្ពុជា អាចនឹងកើន ឡើងដល់ ១,៧ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២១។

លោក Denis Schrey បានបន្តថា វិស័យប្រេងក្នុងប្រទេសកម្ពុជាគឺ នៅមានលក្ខណៈក្មេងខ្ចីនៅឡើយ ខុសពីវិស័យឧស្សាហកម្មរ៉ែ ផ្សេងៗទៀត ដែលបានទាក់ទាញនូវចំណាប់អារម្មណ៍ពីប្រពន្ធផ្សព្វ ផ្សាយ ហើយវាបានបង្ហាញច្បាស់ថា ឧស្សាហកម្មប្រេង និង ឧស្ម័ន នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា ជាកត្តាសំ ខាន់សម្រាប់ អនាគតសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

ក្នុងនោះដែរ ក្រុមហ៊ុនអាមេរិក អូស្ត្រាលី ចិន ឥណ្ឌូណេស៊ី ជប៉ុន និង កូរ៉េ បាននិងកំពុង ប្រកួតប្រជែងគ្នាក្នុងការទទួលបានសិទ្ធិជាអាទិ ភាព លើការធ្វើអាជីវកម្មប្រេង នៅកម្ពុជា។ ក្នុងតំបន់ប្រេងបាត សមុទ្រប្រទេសកម្ពុជា ពីប្លុក A ដល់ F និងយ៉ាងហោចណាស់មានតំ បន់ប្រេងជាប់មាត់សមុទ្រមួយ ដែលត្រូវបានផ្តល់ឯកសិទ្ធិដល់ក្រុម ហ៊ុន ក្នុងនិងខាងក្រៅស្រុក៕

Related Articles

Back to top button
Close
Close