កិច្ចប្រជុំក្រុមប្រឹក្សាសង្គម និងវប្បធម៌អាស៊ាន

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី២៥ តុលា ២០១២នេះ បណ្តាឧត្តមមន្រ្តីសង្គម និងវប្បធម៌អាស៊ានបានមកជួបជុំគ្នាផ្លាស់ប្តូរយោបល់ប្រយោជន៍ បន្តជំរុញការលើកកម្ពស់ ការយល់ដឹងពីសង្គមនិងវប្បធម៌របស់ខ្លួន ឱ្យកាន់តែទូលំទូលាយនិងមានប្រសិទិ្ធភាពខ្ពស់ជាងមុន។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសង្គមនិង វប្បធម៌អាស៊ាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា ការ សម្រេចសមាហរណកម្មអាស៊ានឆ្នាំ២០១៥ខាងមុខនេះ ទាមទារឱ្យមានការចូលចំណែកពីគ្រប់បណ្តាភាគីពាក់ព័ន្ធទាំងអស់ ជា ពិសេសតាំងពីបញ្ហាសង្គមនិងវប្បធម៌។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា ការកសាងសហគមន៍នាឆ្នាំ២០១៥នេះ គឺយកប្រជាជនជាស្នូលនិងដើម្បីប្រជាជន ហើយអាស៊ានគ្រោងធ្វើសមាហរណកម្មដោយមានសសរស្តម្ភបីសំខាន់ គឺនយោបាយ សេដ្ឋកិច្ចនិងសង្គមនិងវប្បធម៌។

លោក ស៊ុន ចាន់ថុល មន្រ្តីជាន់ខ្ពស់កម្ពុជាទទួលបន្ទុកកិច្ចការសង្គមនិងវប្បធម៌អាស៊ាន ក៍បានថ្លែងផងដែរថា គោលបំណងនៃ កិច្ចប្រជុំនៅថ្ងៃនេះ គឺដើម្បីកំណត់យកទិសដៅសម្រាប់មួយក្នុងការការពារស្ត្រីនិងកុមារ ដែលជាអង្គសំខាន់នៃការធ្វើសមា ហរណកម្ម៕

Related Articles

Back to top button
Close
Close