ប្រទេស​ភូមា​ដាក់​​បម្រាម​គោចរនៅក្នុង​ក្រុង​ពីរ​នៃប្រទេស​

អាជ្ញាធរភូមាបានដាក់បម្រាមគោចរទៅលើ ក្រុងពីរ ដើម្បីបញ្ឈប់អំពើហិង្សា សាសនារវាងអ្នកកាន់សាសនាព្រះពុទ្ធ និងអ្នកកាន់សាសានាឥស្លាម Rohingyas ។

 ចាប់តាំងពីខែមិថុនាឆ្នាំនេះមក មានពលរដ្ឋជាង៨០នាក់បានស្លាប់នៅក្នុងការ វាយប្រហាររវាងអ្នកកាន់ សាសនាទាំងពីរក្រុមនេះនៅរដ្ឋ Rakhine នៅភាគឦសាន នៃប្រទេសភូមា។

ការវាយ ប្រយុទ្ធគ្នានេះបានបញ្ចប់ទៅអស់ពេលជាច្រើនខែមកហើយ ប៉ុន្តែចាប់តាំងពី ថ្ងៃអាទិត្យកន្លងទៅនេះ មានមនុស្សយ៉ាងតិច២នាក់ត្រូវបានស្លាប់ដោយ សារអំពើហិង្សានិង៨នាក់បានរងរបួសព្រមទាំងផ្ទះ១ពាន់ខ្នងបានរងការដុតបំផ្លាញ៕

(Radio Australia)

Related Articles

Back to top button
Close
Close