អង្គការសិទ្ធិ​មនុស្ស​ហៅឲ្យ​យកជន​ល្មើស​ថៃទៅកាត់​ទោស​

អង្គការលើកលែងទោសអន្តរជាតិ Amnesty International  បានអំពាវនាវឲ្យ អាជ្ញាធរថៃនាំយកទាហានដែលពាក់ព័ន្ធក្នុងមរណភាពបាតុករ៨៥នាក់ក្នុងអំឡុង ការប៉ះទង្គិច នៅតំបន់ខាងត្បូងនៃប្រទេសកាលពី៨ឆ្នាំកន្លងទៅនេះទៅ កាត់ទោស។

អង្គការលើកលែងទោសអន្តរជាតិនេះ និយាយថា កងកម្លាំងសន្តិសុខ បានបាញ់ កាំភ្លើងទៅលើក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មនៅខាងក្រៅស្នងការដ្ឋានប៉ូលិស នៅ ក្រុងTak Bai ក្នុងខេត្ត Narathiwat នៅភាគខាងត្បូងនៃប្រទេសថៃ។

 អង្គការ លើកលែងទោសអន្តរជាតិ និយាយថា មនុស្ស៧ នាក់បានត្រូវគ្រាប់ស្លាប់ និង៧៨ នាក់ផ្សេងទៀត បានថប់ដង្ហើម ឬស្លាប់នៅក្នុងរថយន្តយោធា ដែល ដឹកអ្នកតវ៉ាទាំងនោះទៅកាន់ជំរំឃុំឃាំងយោធាមួយ។

 អង្គការសិទ្ធិមនុស្សនេះ និយាយថា ករណីនេះ បង្ហាញឲ្យឃើញថានិទណ្ឌភាព នៅតែកើត មាននៅទូទាំងប្រទេសថៃនៅឡើយ៕ (Radio Australia)

Related Articles

Back to top button
Close
Close