ព្យុះកំណាចមួយសម្លាប់មនុស្សម្នាក់នៅហ្វ៊ីលីពីន
ព្យុះកំណាចមួយបានបក់បោកទៅលើតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេស ហ្វ៊ីលីពីន។
ព្យុះនេះ បានបង្កឲ្យមានទឹកជំនន់ និងការបាក់ស្រុតដី នៅខេត្ត Surigao ខេត្ត North Cotabato ព្រមទាំងខេត្ត General Santos City ស្ថិតក្នុងភាគខាងត្បូង ប្រទេសហ្វ៊ីលីពីន។
ភូមិ១០ ក្នុងខេត្ត Surogao ត្រូវបានកាត់ផ្តាច់ ដោយសារតែទឹកជំនន់នោះ។
ពលរដ្ឋជាច្រើនគ្រួសារដែលត្រូវបានជម្លៀសទៅកាន់តំបន់ខាងត្បូងប្រទេសបាន ទទួលគ្រឿងផ្គត់ផ្គង់សង្គ្រោះ និងជំនួយឧបត្ថម្ភផ្សេងៗទៀតពីមន្រ្តី ក្នុងមូលដ្ឋាន។
អ្នកធ្វើដំណើរយ៉ាងតិច៦ពាន់នាក់ បានជាប់គាំង ពីព្រោះការធ្វើដំណើរតាមផ្លូវ ទឹក និងជើងហោះហើរយន្តហោះក្នុងស្រុកត្រូវបានលុបចោល ដោយសារតែខ្ យល់ព្យុះនេះ ។
ខេត្តជាង៣០ និងកម្រងកោះទាំងឡាយ នៅហ្វ៊ីលីពីនស្ថិតនៅក្រោមការប្រុង ប្រយ័ត្នដោយសារ ខ្យល់ព្យុះ Son Tinh ដែលមានល្បឿនខ្យល់៨០គីឡូម៉ែ ត្រក្នុងមួយម៉ោងហើយព្យុះនោះបានធ្វើដំណើរពីភាគនិរតីឆ្ពោះទៅកាន់សមុទ្ទ ចិន ខាងត្បូង ៕ ( Radio Australia)