ចិន​ធ្វើការ​ផ្លាស់ប្តូរ​មេដឹកនាំ​កងទ័ព មុនពេល​បើក​សមាជ​ផ្លាស់ប្តូរ​មេដឹកនាំ​បក្ស

ចិនបានប្រកាសផ្លាស់ប្តូរតំណែង អគ្គបញ្ជាការកងទ័ពអាកាស នៅថ្ងៃអង្គារ ម្សិលមិញនេះ ពោលគឺ នៅប្រមាណតែពីរសប្តាហ៍ប៉ុណ្ណោះមុនការបើកធ្វើ សមាជផ្លាស់ប្តូរមេដឹកនាំបក្សកុម្មុយនិស្តចិន ដែលគ្រោងធ្វើនៅថ្ងៃ៨ វិច្ឆិកា។អ្នកតាមដានស្ថានការណ៍ចិនយល់ថា ការផ្លាស់ប្តូរតំណែងមេដឹកនាំកង ទ័ពនៅពេលនេះប្រហែលជាផ្នែកមួយ នៃការរៀបចំផ្លាស់ប្តូរ សមាសភាពគណៈ កម្មការកងទ័ពមជ្ឈិម ដែលជាស្ថាប័នមានអំណាចកំពូលផ្នែកកងទ័ព។

យោងតាមការប្រកាសរបស់ទូរទស្សន៍ជាតិចិន CCTV កាលពីម្សិលមិញនេះ ឧត្តម សេនីយ៍ ម៉ា ស៊ាវធៀន (Ma Xiaotian) ត្រូវបានតែងតាំងជាអគ្គបញ្ជាការ កងទ័ពជើងអាកាសចិន ជំនួសឧត្តមសេនីយ៍ ស៊ូ ឈីលាំង (Xu Qiliang)។ ក៏ប៉ុន្តែ នៅ ក្នុងសេចក្តីប្រកាសនេះមិនបានបញ្ជាក់ថា តើលោកស៊ូ ឈីលាំង នឹងត្រូវទៅកាន់ តំណែងអ្វីវិញនោះទេ។

ទោះជាយ៉ាងណា បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលបានដកស្រង់ប្រភព ឯករាជ្យ៣ផ្សេងៗគ្នា ដែលសុទ្ធសឹងជាប្រភពស្និទ្ធនឹងមេដឹកនាំកំពូលចិនឧត្ត មសេនីយ៍ ស៊ូ ឈីលាំង ទំនងជានឹងត្រូវតែងតាំងជាអនុប្រធានគណៈកម្ម ការកងទ័ព មជ្ឈិម។

គួរបញ្ជាក់ថា នៅចិនគណៈកម្មការកងទ័ពមជ្ឈិមគឺជាស្ថាប័នដែលមានអំណាច កំពូលក្នុងវិស័យការពារជាតិ ហើយប្រធានគណៈកម្មការនេះ គឺមានតួនាទីជាអគ្គ បញ្ជាការកងទ័ពជាតិចិនទាំងមូល។ បច្ចុប្បន្ននេះ ប្រធានគណៈកម្មការកងទ័ព មជ្ឈិម គឺលោកហ៊ូ ជីនតាវ ហើយលោកស៊ី ជីនពីង គឺជាអនុប្រធាន។ ចំណែកឧត្តម សេនីយ៍ ស៊ូ ឈីលាំង ក៏ជាសមាជិកម្នាក់ ក្នុងគណៈកម្មការនេះដែរ។

គេរំពឹងថា នៅក្នុងសមាជបក្សកុម្មុយនិស្ត នៅថ្ងៃទី៨ វិច្ឆិកាខាងមុខនេះ លោកហ៊ូ ជីនតាវ នឹងចុះចេញពីតំណែងជាអគ្គលេខាបក្ស ហើយផ្ទេរតំណែងនេះ ទៅឲ្យលោកស៊ី ជីនពីង។ហើយលោកហ៊ូ ជីនតាវ ក៏ទំនងជានឹងផ្ទេរតំណែងប្រធា នាធិបតីទៅឲ្យលោកស៊ី ជីនពីងដែរនៅក្នុងសម័យប្រជុំពេញអង្គនៃសភាប្រជា ជនចិន ដែលនឹងត្រូវធ្វើ នៅខែមីនា ឆ្នាំក្រោយ។

ក៏ប៉ុន្តែ មានអ្នកវិភាគជាច្រើនមានយោបល់ខុសៗគ្នាជុំវិញតំណែងប្រធាន គណៈ កម្មការកងទ័ពមជ្ឈិម។ តើលោកហ៊ូ ជីនតាវនឹងផ្ទេរតំណែងប្រធានគណៈកម្ម ការកងទ័ព មជ្ឈិមនេះទៅឲ្យលោក ស៊ី ជីនពីងដែរ ឬក៏គាត់នឹងធ្វើដូចជាលោក អតីតប្រធានាធិបតី ជាំង ហ្សេមីន (Jiang Zemin) កាលពីឆ្នាំ២០០២ ដែលបានលា ឈប់ពីតំណែងជាលេខាបក្ស និងជាប្រធានាធិបតី ក៏ប៉ុន្តែ បន្តកាន់តំណែងជា ប្រធានគណៈកម្មការកងទ័ពមជ្ឈិមរហូតដល់ឆ្នាំ២០០៤ ទើបផ្ទេរឲ្យលោកហ៊ូ ជីនតាវ?

រហូតមកទល់ពេលនេះ លោកហ៊ូ ជីនតាវ នៅមិនទាន់បានប្រកាសជាសាធារណៈ នៅឡើយទេថាតើលោកមានគម្រោងធ្វើអ្វីបន្តទៀតក្រោយពីលាឈប់ពីតំណែង ជាប្រមុខដឹកនាំបក្ស និងរដ្ឋ? ក៏ប៉ុន្តែ ជាទូទៅ គេសង្កេតឃើញថា នៅចិន គឺខុស ពីនៅបណ្តាប្រទេសប្រជាធិបតេយ្យលោកខាងលិច។ ប្រមុខដឹកនាំចិន ទោះ បីលា ឈប់ពីមុខតំណែងផ្លូវការហើយក៏ដោយ ក៏នៅតែព្យាយាមបន្តរក្សាឥទ្ធិ ពលពីក្រោយឆាកដែរ ដើម្បីជាចន្ទល់ទុកការពារខ្លួនផង និងដើម្បីព្យាយាមរក្សា ការពារកេរមរតក ដែលបន្សល់ទុកពីពេលខ្លួនកាន់អំណាចផង៕ ដោយ សេង ឌីណា (RFI)

Related Articles

Back to top button
Close
Close