អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ដែល​ជាប់នៅក្នុង​មន្ទីរឃុំ​ឃាំង​អាច​ធ្វើ​កូដកម្ម​អត់​អាហារ

ក្រុមតស៊ូមតិឲ្យជនភៀសខ្លួន ហៅថា Refugee Action Coalition និយាយថា ខ្លួនគិតថា អ្នកស្វែងសុំសិទ្ធិជ្រកកោនថែមទៀត នឹងចាប់យកវិធានការមាំទាំ ថែមទៀត ដើម្បីតវ៉ានៅក្នុងមជ្ឈមណ្ឌលឃុំឃាំងនៅលើកោះណូរូ។

ជនជាប់ឃុំម្នាក់បានអត់អាហារអស់ពេល១២ថ្ងៃហើយ ដើម្បីជាការតវ៉ាប្រឆាំងនឹង គោលនយោបាយរបស់រដ្ឋាភិបាល អូស្ត្រាលី ក្នុងការពិនិត្យពាក្យសុំសិទ្ធិ ជ្រក កោននៅក្រៅប្រទេស។

ក្រសួងអន្តោប្រវេសន៍អូស្ត្រាលីនិយាយថា បុរសនោះមានសិទ្ធិទទួលជំនួយពី អ្នកមានវិជ្ជាជីវៈផ្នែកសុខភាព ចំណីអាហារ និងទឹកគ្រប់ពេលទាំងអស់។

លោក Ian Rinthoul មកពីក្រុមតស៊ូមតិឲ្យជនភៀសខ្លួននិយាយប្រាប់ Radio Australia ថា លោកជឿជាក់ថា នឹងមានការធ្វើបាតុកម្មជាក់ជាមិនខានឡើយ។

លោក Ian Rinthoul ថ្លែងថា នៅពេលដែលមនុស្សផងទាំងពួងអស់សង្ឃឹម ហើយគ្មានសញ្ញាអ្វីបង្ហាញថា នឹងមានជំនួយពីរដ្ឋាភិបាលអូស្ត្រាលីនោះ ពួកគេនឹងងាកទៅអង្វរសុំឲ្យមានការពិនិត្យពិច័យ របស់អន្ដរជាតិឬបណ្តាញ ព័ត៌មាន ចំពោះអ្វីដែលកំពុងតែកើតមានឡើង នៅលើកោះណូរូ ហើយពួកគេនឹងចាប់ យកវិធានការទ័លច្រក បើសិនជាពួកគេគ្មានជម្រើសផ្សេងទៀត។ លោកថាកន្លង មកនេះ មានការធ្វើបាតុកម្មធំៗ៣រួចមកហើយ នៅលើកោះណូរូ ហើយលោកគិតថា នឹងមានការធ្វើបាតុកម្មថែមទៀត៕ (Radio Australia)

Related Articles

Back to top button
Close
Close