លីបង់​បាន​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ ក្រោយ​ឃាតកម្ម​សម្លាប់​ប្រធាន​ក្រសួង​ស៊ើកការណ៍​សម្ងាត់

នៅក្នុងប្រទេសលីបង់ ក្រោយពីមានការប្រទូសរ៉ាយគ្នាយ៉ាងហិង្សារវាង កម្លំាងបូលិស និងក្រុមសកម្មជនរបស់គណបក្សប្រឆំាងមក កងទ័ពត្រូវបាន ដាក់ពង្រាយនៅក្នុងទីក្រុងដើម្បីប្រឈមទប់នឹងភាពវឹកវរនិងរៀបចំសណ្តាប់ធ្នាប់ សង្គមឡើងវិញ។ ក្រុមសកម្មជនរបស់គណបក្សប្រឆំាងដែលបានទាមទារឲ្យ លោកនាយករដ្ឋមន្រ្តី លាចុះពីមុខតំណែង បន្ទាប់ពីមានអំពើភេរវកម្មសម្លាប់ លោកប្រធានក្រសួងស៊ើបការណ៍សម្ងាត់ លីបង់ Wissam al-Hassan កាលពីថ្ងៃ សុក្រ ទី១៩ តុលា។ នៅឯទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតនៃ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិបានអំពាវនាវឲ្យមាន ឯកភាពជាតិ។

នៅទីបំផុតនិងដើម្បីរៀបចំសណ្តាប់ធ្នាប់សង្គមឡើងវិញ កងទ័ពបានចេញប្រតិ បត្តិការបង្រ្កាបក្រុមបាតុករ និងរុញច្រានក្រុមប្រដាប់អាវុធ ដោយបានបើកផ្លូវ ឲ្យមានចរាចរណ៍ឡើងវិញនៅក្នុងទីក្រុងបេរូត។ នៅស្រុកទ្រីប៉ូលីស្ថិតប៉ែកខាង ជើង ប្រទេសដែលជាស្រុកកំណើតរបស់លោក នាយករដ្ឋមន្រ្តី ណាយីប មីកាទី (Najib Mikati) ស្ថានការណ៍នៅមិនទាន់ត្រឡប់មករកភាពប្រក្រតីឡើងវិញនៅ ឡើយទេ។ ជារួមនៅទូទំាងប្រទេស ស្ថានការណ៍ហាក់ដូចជាធ្លាក់ចុះមួយកម្រិត តែវិបត្តិនយោបាយបាននឹងកំពុងចាក់ឫសប្រទេសលីបង់ជាថ្មី។

ក្រុមគណបក្សប្រឆំាងបានច្រានចោលសំណើរបស់លោកប្រធានាធិបតីលីបង់ ក៏ដូចសហគមន៍អន្តរជាតិដែលបានអំពាវនាវឲ្យមានកិច្ចចរចា។ ទន្ទឹមគ្នានេះ ក្រុមគណបក្សប្រឆំាងបានធ្វើពហិការសំណើរបស់គណៈកម្មការសភា និងទាមទារ ជាថ្មីឲ្យលោកនាយករដ្ឋមន្រ្តីលាចុះពីមុខតំណែង។

អ្វីជាការកត់សម្គាល់ វិបត្តិបច្ចុប្បន្នបានជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត សភាដែលគ្រោង នឹងរៀបចំនៅក្នុងខែឧសភា ឆ្នំា២០១៣ខាងមុខ។ក្រុមគណ បក្សប្រឆំាងបានបដិសេធរួចជាស្រេចនូវការរៀបចំបោះឆ្នោតដោយ រដ្ឋា ភិបាលរបស់លោកនាយករដ្ឋមន្រ្តី ណាយីប មីកាទី (Najib Mikati) និងបានទាម ទារឲ្យការបោះឆ្នោតខាងមុខត្រូវរៀបចំដោយស្ថាប័ន អព្យាក្រឹតមួយ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា ការបោះឆ្នោតសភានៅឆ្នំា ២០១៣ ខាងមុខក៏ជាឱកាសមួយដើម្បីជ្រើសរើសអនាគតប្រធានាធិបតីថ្មីសម្រាប់ ឆ្នំា ២០១៤ដែរ។

ដូច្នេះឃើញថា ចង់ ឬមិនចង់ ភាពពុះកញ្រ្ជោលប្រកបដោយអំពើហិង្សាក្នុងរយៈ ពេលពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ គឺជាសក្ខីកម្មមួយដែលបញ្ជាក់ថា វិបត្តិ នយោបាយបាននឹងកំពុងចាក់ឫសប្រទេសលីបង់ជាថ្មីម្តងទៀត៕

ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close