កសិករ​ដាំ​ម្នាស់​នៅ​អូស្រ្តាលី​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះពាល់​​ពី​ការ​នាំ​ចូល​ផ្លែ​ម្នាស់​ពី​ម៉ាឡេស៊ី

ប្រជាកសិករមកពីរដ្ឋ Queensland ក្នុងភាគឦសាននៃប្រទេសអូស្រ្តាលី នៅថ្ងៃ អង្គារនេះនឹងចូលរួមផ្ដល់សក្ខីកម្មនៅក្នុងសវនការ ស៊ើបអង្កេតលើករណីមួយ របស់ព្រឹទ្ធសភាជាតិក្នុងរាជធានី Canberra ស្ដីអំពីហានិភ័យក្នុងការនាំផ្លែ ម្នាស់ចូលមកពីប្រទេសម៉ាឡេស៊ី។

សមត្ថកិច្ចជីវសុវត្ថិភាពរបស់អូស្រ្តាលី(Biosecurity Australia) និយាយថា ខ្លួន មានការជឿជាក់ថា នឹងអាចគ្រប់គ្រងបញ្ហាគំរាមកំហែងបង្កឡើងដោយមេរោគ និងសត្វចម្រៃ តាមរយៈវិធានការចត្តាឡីស័កតឹងរ៉ឹង។

ប៉ុន្តែ ម្ចាស់កសិដ្ឋានដំណាំម្នាស់ លោក Les Williams និយាយថាកសិករចម្ការ ម្នាស់មិនមានទំនុកចិត្តឡើយ៖

Just as it gets to the stage where you’re looking for fruit, the plant just collapses and dies, so you get nothing out of it. And the second stage of it, bacteria eats the sugars and it ferments and basically explodes – it bubbles and squeaks and just wrecks it.

ម្ចាស់ចម្ការម្នាស់ នេះមានប្រសាសន៍ថា នៅពេលដែលយើងត្រូវការផ្លែម្នាស់ ស្រាប់តែដើមរបស់វាដួលរំលំនិងងាប់ ដូច្នេះហើយយើងមិនបានទទួលផលអ្វីសោះ។ ដំណាក់កាលទី២របស់វា គឺបាក់តេរីស៊ីអស់ជាតិផ្អែមពីផ្លែម្នាស់ ធ្វើឲ្យជូរនិងបែក ធ្លាយផ្លែ ដោយបែកពពុះលាន់សំឡេង។ និយាយរួមទៅមេរោគនិងជំងឺបាន បំផ្លាញម្នាស់ខូចខេ្ចចខ្ទីអស់តែម្ដង។ (Radio Australia)

Related Articles

Back to top button
Close
Close