មហាជនកាន់តែច្រើនឡើង​​សម្រុកមកគោរពព្រះ​វិញ្ញាណក្ខន្ធសម្តេច​​ព្រះមហាវីរក្សត្រ

ដោយ៖ ហេង នាង

Cambodia News

ភ្នំពេញ៖ នៅថ្ងៃទី២៣ តុលា  ២០១២នេះជាថ្ងៃចុងក្រោយនៃថ្ងៃកាន់ទុក្ខថ្វាយព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ហើយក៏មានមហាជនកាន់តែច្រើនកកកុញ សម្រុកមកកាន់មុខព្រះបរមរាជវាំង ដើម្បីអុជទៀនធូបសំពះគោរពព្រះវិញ្ញាណក្ខន្ធសម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ។

ចរាចរនៅជុំវិញព្រះបរមរាជវាំងត្រូវកកស្ទះ ចំណែកប៉ូលិសក៏បានដាក់របាំងបិទផ្លូវនៅម្តុំព្រះបរមរាជវាំង និងសម្រួលចរាចរណ៍ខណៈដែលមហាជនរាប់ពាន់នាក់បានធ្វើដំណើរជាបន្តបន្ទាប់ចេញ ចូល មុខព្រះបរមរាជវាំង។

ទិដ្ឋភាពកកកុញដូច្នេះនៅមុខព្រះបរមរាជវាំង បានកើតឡើងចាប់តាំងពីថ្ងៃទី១៥ តុលា ២០១២ នៅពេលព្រះមហាវីរក្សត្របានយាងចូលព្រះទិវង្គត ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សានៅមន្ទីរពេទ្យទីក្រុងប៉េកាំងប្រទេសចិន៕

Related Articles

Back to top button
Close
Close