អ្នកវិភាគចោទសួរអំពីការធ្វើសវនកម្មពលកម្មរបស់ក្រុមហ៊ុនApple ខណៈដែលសហគ្រាស Foxconn កំពុងស្វែងរករោងចក្រថ្មី

ការធ្វើសវនកម្មមួយបង្ហាញថា លក្ខខណ្ឌការងារ មានភាពប្រសើរឡើង នៅតាម បណ្តារោងចក្រចិនដែលផលិតគ្រឿងអេឡិចត្រូនិកឱ្យក្រុមហ៊ុនអេបផល(Apple)។ ប៉ុន្តែក្រុមអ្នករិះគន់និយាយថា កិច្ចការជាច្រើនថែមទៀត នៅតែមានភាពចាំបាច់ មុនពេលដែលរោងចក្រទាំងនោះ អាចឆ្លើយតបតាមបទដ្ឋាន ដែលបានកំណត់ ដោយច្បាប់របស់ប្រទេសចិន។

សមាគមសមភាពការងារ (Fair Labor Association) បានកោតសរសើរក្រុមហ៊ុន Apple និងក្រុមហ៊ុនផ្គត់ផ្គង់ដ៏សំខាន់របស់ខ្លួន គឺសហគ្រាស ហ្វ័គខន (Foxconn) ក្នុងការធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពក្នុងរោងចក្រ ហើយកំពុងឈានទៅរក ការ កាត់បន្ថយម៉ោងធ្វើការអតិបរមានៅក្នុងរោងចក្រចំនួនបី នៅប្រទេសចិន ដែល ផ្តល់ការងារដល់មនុស្សជាង១៥ម៉ឺននាក់។

ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនអេឡិចត្រូនិកដំបូងគេបង្អស់ ដែលបានចូលជាសមាជិក របស់សមាគមសមភាពការងារ បន្ទាប់ពីកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះរងផលប៉ះ ពាល់យ៉ាងខ្លាំង ដោយសារការធ្វើអត្តឃាតរបស់កម្មករជាបន្តបន្ទាប់ នៅ ក្នុងសហគ្រាស Foxconn ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ព្រមទាំងការផ្ទុះ នៅក្នុងរោងចក្រដែលបណ្តាលឳ្យស្លាប់មនុស្ស កាលពីឆ្នាំមុន។

លោកស្រី អេនីតា ចាន (Anita Chan) មកពីមជ្ឈមណ្ឌលដើម្បីការផ្លាស់ប្តូរ សង្គមនិងវប្បធម៌ សម្រាប់ការវិនិយោគនៅប្រទេសចិន (Center for Social and Cultural Change in China Investment) នៃសកលវិទ្យាល័យបច្ចេកវិទ្យាស៊ីដនី (Sydney University of Technology) ទទួលស្គាល់អំពីការរីកចម្រើននេះ។ ទោះបីជា យ៉ាងនេះក្តី លោកស្រី ចោទសួរអំពីភាពជឿទុកចិត្តបានរបស់ របាយការណ៍ នេះ ដោយហេតុថា សមាគមសមភាពការងារនេះ ត្រូវបានផ្តល់មូលនិធិដោយ សមាជិក របស់ខ្លួន ដែលរួមបញ្ចូលទាំងក្រុមហ៊ុនAppleផងដែរ។

«ប្រវត្តិសាស្ត្រសវនកម្ម ដែលជាវោហាសាស្ត្រនៃការស្ម័គ្រចិត្តនេះបានបរា ជ័យទាំងស្រុងហើយ។ កាលពីឆ្នាំ២០០៧ សហភាពពាណិជ្ជកម្មមួយត្រូវបានបង្កើ តឡើងនៅ ក្នុងសហគ្រាស Foxconn ប៉ុន្តែការធ្វើអត្តឃាត គឺជាភស្តុតាងដែល បង្ហាញថាអ្វីៗមិនបានផ្លាស់ប្តូរទេ។ មានការចាប់អារម្មណ៍ខ្លាំងពីប្រព័ន្ធ ផ្សព្វផ្សាយជាច្រើន ចំពោះការរំលោភបំពានមួយចំនួន ក្នុងកំឡុងពេលពីរបី ខែនេះ បន្ទាប់មករឿងរ៉ាវទាំងអស់បានវិលទៅរកភាពប្រក្រតីឡើងវិញ។»

សវនកម្មនេះទាមទារថា សហគ្រាស Foxconn ធ្វើការកែលម្អចំនួន៣៦០ចំណុច សម្រាប់រោងចក្ររបស់ខ្លួន មុនខែកក្កដា ឆ្នាំ២០១៣។ ការកែលម្អភាគច្រើនត្រូវ បានអនុវត្តរួចហើយដោយរាប់បញ្ចូលទាំងការឈប់សម្រាករយៈពេលខ្លីៗ សម្រាប់ ការធ្វើ លំហាត់ប្រាណ ដើម្បីបង្ការមិនឲ្យកើតមានអាការៈរមួលសាច់ដុំជាញឹកញាប់ ក្នុងចំណោមបុគ្គលិក និងការកែទម្រង់កម្មវិធីចុះកម្មសិក្សាដើម្បីបញ្ចប់ការ ធ្វើការលើសម៉ោងរបស់និស្សិត។

ភាគច្រើននៃនិយោជិកចំនួន១លាននាក់របស់សហគ្រាស Foxconn នៅប្រទេសចិន គឺជាជនអន្តោប្រវេសន៍មកពីទីជនបទ ដែលផ្លាស់ទីលំនៅទៅកាន់ទីក្រុង ដើម្បី រកប្រាក់ឳ្យបានច្រើន ក្នុងរយៈពេលដ៏ខ្លីតាមតែអាចធ្វើបាន។

លោក អៀល ប្រោន (Earl Brown) នៅឯមជ្ឈមណ្ឌលសាមគ្គីភាពអាមេរិក (U.S. Solidarity Center) គឺជាមេធាវីជើងចាស់ការពារពលករ ដែលបានផ្តល់ សក្ខី កម្ម ដល់គណៈកម្មាការសភានិងអង្គនីតិប្រតិបត្តិ (Congressional-Executive Commission) ស្តីពីប្រទេសចិនកាលពីខែមុន។ លោកមានការព្រួយបារម្ភអំពី វិធីសាស្ត្រសវនកម្មហើយនិយាយថាបុគ្គលិកត្រូវតែមានសុវត្ថិភាពក្នុងការសម្តែង ទស្សនរបស់ខ្លួនចំពោះការគ្រប់គ្រង។

«ក្រុមកម្មករ បានបន្ថែមសមាសភាពព័ត៌មានសំខាន់ៗ ចំពោះរូបភាពនៃការ គោរពតាម។ នៅពេលអ្នកមានទស្សនវិស័យចំពោះក្រុមហ៊ុន Foxconn ដែល រៀបចំនិយោជិករបស់ខ្លួន ដោយផ្តល់ឧបករណ៍ iPad ដល់ពួកគេ ហើយប្រាប់ ពួកគេឱ្យឆ្លើយសំណួរចំនួន៥០របស់ទីភ្នាក់ងារសវនកម្មពីខាងក្រៅក្រុមនិយោ ជិកមានការភ័យខ្លាចថា ចម្លើយទាំងនោះអាចត្រូវបានតាមដានពួកគេ ប្រសិន បើពួកគេផ្តល់ចម្លើយអវិជ្ជមាន ពួកគេនឹងត្រូវបានបណ្តេញចេញ។ នេះជាកំហុស យ៉ាងធំធេងមួយ។

លោកប្រោនមានប្រសាសន៍ថា ប្រទេសចិនមានភាពជឿនលឿនទៅមុខដ៏គួរ ឱ្យកត់សម្គាល់ផ្នែកគោល នយោបាយការងារ ថែមទាំងបាននាំមុខស.រ.អាលើ វិស័យជាច្រើន ដោយរាប់បញ្ចូលទាំងសិទ្ធិមាតុភាពរបស់កម្មករទៀតផង។ ប៉ុន្តែ ដោយសារកំណើនសេដ្ឋកិច្ចកំពុងចុះខ្សោយនៅប្រទេសចិន សិទ្ធិកម្មករ អាចថមថយទៅវិញជាជាងប្រសើរឡើងដោយសារនិយោជកព្យាយាមរក្សាកម្រិត ប្រាក់ចំណេញរបស់ពួកគេ។

លោក ម៉ៃ លី (Mike Lee) អ្នកនាំពាក្យរដ្ឋាភិបាលចិនសម្រាប់កិច្ចការ ការទទួល ខុសត្រូវសង្គមអន្តរជាតិ (Social Accountability International) ថ្លែងថា ការព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងប៉េកាំងអំពីទំនាក់ទំនងរវាង ភាពចលាចលរបស់ កម្មករនិងអសន្តិសុខសង្គមកំពុងតែជំរុញឱ្យមានកំណែទម្រង់កាន់តែប្រសើរឡើង ដើម្បីការពារ ពលកររបស់ប្រទេសនេះ។

ឧទាហរណ៍ នៅក្នុងទីក្រុងស្ហិនស្សេន (Shenzhen)ភាគខាងត្បូង គម្រោងមេ ដែលគ្រប់គ្រងដោយសហជីពដែលត្រូវបានទទួលស្គាល់តាមច្បាប់របស់ ប្រទេស នេះឈ្មោះសហជីពAFCTU ត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗនេះ ដែលកម្មករ អាចបោះឆ្នោតជ្រើសរើសអ្នកតំណាងរបស់ខ្លួនបាន។

«ក្រុមកម្មករជំនាន់ថ្មី ពីទសវត្សរ៍ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ គឺមានភាពឯករាជ្យ ខ្លាំងណាស់។ ពួកគេត្រូវបានផ្តល់អំណាចច្រើនជាងមុន ប៉ុន្តែការទំនាក់ទំនងរវាង និយោជក មានការធ្លាក់ចុះយ៉ាងខ្លាំង។ នោះអាចជាបញ្ហាដ៏ជាក់ស្តែង មួយ ដែលអាចធ្វើឱ្យមានកូដកម្មកាន់តែច្រើនឡើង។»

ប្រាក់កម្រៃខាងពលកម្មមានន័យថា ប្រទេសចិនកំពុងតែឡើងថ្លៃហើយសម្រាប់សហ គ្រាស Foxconn ដែលមានបុគ្គលិកជាងមួយលាននាក់នៅទូទាំងប្រទេស នៅក្នុង បញ្ជីបើកប្រាក់ខែរបស់ខ្លួន។

ខណៈពេលដែលទូរស័ព្ទ iPhone 5 វិវដ្តឆ្ពោះទៅរកខ្សែសង្វាក់ផលិតកម្ម ក្រុមហ៊ុននេះកំពុងតែស្វែងរកមូលដ្ឋានផលិតដែលមានតម្លៃទាបជាងនេះ។ កាលពី ខែកក្កដា រដ្ឋមន្ត្រីឧស្សាហកម្មឥណ្ឌូនេស៊ីបានប្រកាស ថាក្រុមហ៊ុនយ៉ាងធំ មួយ របស់តៃវ៉ាន់ អាចនឹងវិនិយោគក្នុងទឹកប្រាក់១០ពាន់លានដុល្លារអាមេរិក ដើម្បីកសាងរោងចក្រមួយលើកោះចាវ៉ា (Java)។

ទោះបីជាប្រទេសឥណ្ឌូនេស៊ីកំពុងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ បង្អស់ នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ក៏ដោយ កម្មកររបស់ប្រទេសនេះទទួលបាន ប្រាក់ខែទាបជាងសមភាគីចិនរបស់ខ្លួនទៅទៀតហើយមានការការពារតិចតួច នៅ ក្នុងកន្លែងធ្វើការទៀតផង៕ប្រែសម្រួលដោយឃួន ធារ៉ា (VOA)

Related Articles

Back to top button
Close
Close