ក្រុមគណបក្សប្រឆំាងនៅលីបង់អំពាវនាវឲ្យមានមហាបាតុកម្មប្រឆំាងស៊ីរីក្នុងពិធីបុណ្យសពលោក Wissam al-Hassan
នៅថ្ងៃអាទិត្យ ទី២១ តុលានេះ សពអតីតប្រធានក្រសួងស៊ើបការណ៍សម្ងាត់ លីបង់ លោក Wissam al-Hassan ត្រូវដង្ហែយកទៅបញ្ចុះនៅទីស្មសានក្នុងទីក្រុង បេរូត។ លោក Hassan ដែលបានបាត់បង់ជីវិតជាមួយនឹងមនុស្សចំនួន ៧នាក់ផ្សេង ទៀតនៅក្នុងអំពើភេរវកម្មបំផ្ទុះរថយន្តមួយកាលពីថ្ងៃសុក្រទី១៩តុលា។ក្រៅ ពីស្លាប់មនុស្ស៨នាក់ អំពើភេរវកម្មដែលបានវាយប្រហារលើសង្កាត់អ្នកកាន់ គ្រិស្តសាសនាក៏បាន បណ្តាលឲ្យមានអ្នករងរបួសជាង ២០នាក់ដែរ។ ខណៈនេះ ប្រទេសស៊ីរីបានជាប់សង្ស័យថា ជាអ្នកនៅពីក្រោយអំពើភេរវកម្មនោះ។
នៅថ្ងៃអាទិត្យទី២១ តុលានេះ និងចំថ្ងៃពិធីបញ្ចុះសពអតីតប្រធានក្រសួង ស៊ើប ការណ៍ សម្ងាត់លីបង់ លោក Wissam al-Hassan ភាពតានតឹងបានឡើងដល់កំពូល នៅក្នុងទីក្រុងបេរូតក៏ដូចជានៅទូទំាងប្រទេសលីបង់។ នៅក្នុងទីក្រុង ក្រុមយុវ ជនដែលកំពុងមានកំហឹងបាននំាគ្នាបិទផ្លូវសំខាន់ៗចេញចូលទីក្រុង ដោយនំា គ្នាដុតកង់ឡាន និងយកធុងសំរាមមកបិទបំាង។
ចំណែកនៅស្រុកទ្រីប៉ូលីដែលជាស្រុកកំណើតរបស់លោកនាយករដ្ឋមន្រ្តី លីបង់ ណាយីប មីកាទី (Najib Mikati) ឯណោះ គេបានឮសូរសម្លេងបាញ់ និងសម្លេង ផ្ទុះគ្រាប់បែកពេញមួយយប់មិញពិសេសនៅតាមខ្សែបន្ទាត់ដែលខ័ណ្ឌចែកតំបន់ រវាងក្រុមអ្នកកាន់សាសនា អ៊ីស្លាម sunnites និងក្រុមអ្នកកាន់ សាសនា អ៊ីស្លាម alaouites។ នៅថ្ងៃសៅរ៍ ទី២០ តុលាម្សិលមិញ មានអ្នកកាន់សាសនាអ៊ីស្លាម sunnites ម្នាក់ដែលស្និទ្ធនឹងក្រុម Hezbollah បានបាត់បង់ជីវិត។
នៅថ្ងៃនេះ ក្រុមគណបក្សប្រឆំាងបានអំពាវនាវឲ្យសកម្មជនរបស់ខ្លួនចូល រួមឲ្យបាន ច្រើនកុះករនៅក្នុងពិធីក្បួនដង្ហែសពលោក Wissam al-Hassan ទៅបញ្ចុះនៅក្បែរផ្នូរលោកអតីតនាយករដ្ឋមន្រ្តីលីបង់ Rafic Hariri នៅ ក្នុងទីស្មសានស្ថិតប៉ែកកណ្តាលទីក្រុងបេរូត។ អ្វីជាការកត់សម្គាល់ ក្រុមគណ បក្ស ប្រឆំាងបានឆ្លៀតយកឱកាសនៃកំហឹងរបស់ប្រជាជនដែលកំពុង ក្តៅ ក្រហាយពីឃាតកម្មលើអតីតប្រធានក្រសួងស៊ើបការណ៍សម្ងាត់លោក Wissam al-Hassan ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោក ណាយីប មីកាទី (Najib Mikati) បច្ចុប្បន្នដែលក្រុមគេចោទថា ស្ថិតក្រោមការត្រួតត្រារបស់ប្រទេសស៊ីរី និង ចលនា Hezbollah។
ប៉ុន្តែរហូតមកទល់ពេលនេះ លោកនាយករដ្ឋមន្រ្តី ណាយីប មីកាទី (Najib Mikati) បានបដិសេធលាចុះពីមុខតំណែង ដោយបានលើកឡើងថា លោកបន្តកាន់ អំណាចដើម្បីប្រយោជន៍ជាតិ។
គួរជម្រាបជូនថា រដ្ឋាភិបាលលីបង់បច្ចុប្បន្នបានទទួលការគំាទ្រយ៉ាងពេញ ទំហឹងពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសអារ៉ាប់ មួយ ចំនួននៅក្នុងឈូងសមុទ្រពែក។ អ៊ីចឹងហើយបានជាបណ្តាឯកអគ្គរដ្ឋទូត និង ឯក អគ្គរាជទូតអាមេរិក បារំាង និងអង់គ្លេសប្រចំាទីក្រុងបេរូត បានអំពាវនាវឲ្យ មាន សាមគ្គីភាព និងឯកភាពរវាងប្រជាជនលីបង់ដូចគ្នា៕ ដោយ គួច គន្ធារ៉ា (RFI)