ប្រជាពលរដ្ឋផ្អើលតៗគ្នាថា ឃើញព្រះភក្ត្រសម្តេចព្រះមហាវីរក្សត្រនៅលើព្រះចន្ទ
ដោយ៖ ហេង នាង
Cambodia News
ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជា ៧ និង ៣០ នាទីយប់ថ្ងៃទី២១ តុលា ២០១២ប្រជាជនកម្ពុជា បានផ្អើលតៗគ្នាថា ឃើញព្រះភក្ត្ររបស់សម្តេចព្រះ មហាវីរក្សត្រសម្តេចព្រះ នរោត្តម សីហនុ នៅលើព្រះចន្ទ ឬលោកខែ ដែលរះមួយចំហៀង។ ការភ្ញាក់ផ្អើលនេះមានប្រជាជនភាគច្រើន បានអះអាងថា ពិតជាឃើញរូបព្រះភក្រ្ត័ សម្តេចតាពិតមែន។
នៅមុខវាំង គេនិយាយថា ព្រះភក្ត្ររបស់ព្រះករុណា ព្រះមហាវីរក្សត្រ ផ្ទៃមុខ ចាប់ពីចង្កាឡើងលើ បានផុសលើព្រះចន្ទ ហើយព្រះអង្គបានទត សំលឹងមករកកូនចៅ ចៅទូតរបស់ព្រះអង្គ។
ចាស់ៗ ក៏បាននិយាយថា ព្រះចន្ទ ដែលបានរះនៅយប់នេះ ក៏ចំលែក ដោយរះនៅទិសខាងលិច ដែលជាធម្មតា ព្រះចន្ទ ក្នុងថ្ងៃខែនេះ ត្រូវរះនៅទិញខាងកើត។
យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនដែលបានចេញមើលព្រះចន្ទនៅយប់នេះបានអះអាងថា ពួកគេមើលមិនឃើញព្រះភក្ត្ររបស់ព្រះករុណា លេចផុសលើព្រះចន្ទដូចការនិយាយតៗគ្នានោះទេ។ ជាការកត់សម្គាល់យប់ថ្ងៃអាទិត្យទី២១ តុលា ២០១២ ជាថ្ងៃទី៥ នៃថ្ងៃកាន់ទុក្ខជាផ្លូវការរយៈពេល ៧ ថ្ងៃ លើព្រះបរមសពព្រះករុណា ព្រះមហាវីរក្សត្រ ដែលបានតម្កល់ក្នុងព្រះបរមរាជវាំង គឺមានមនុស្សកកកុញ ហើយពលរដ្ឋទាំងនោះមានទឹកមុខស្រងូតស្រងាត់ និងពាក់បូកាន់ទុក្ខនៅអាវទ្រូងខាងឆ្វេង៕